អនុ​ប្រធានាធិបតី​អាមេរិក​អះអាង​ថា​ រដ្ឋាភិបាល​ខ្លួន​មាន​ឆន្ទៈ​នឹង​ដំឡើង​ពន្ធ​ទ្វេរ​ដង​លើ​ទំនិញ​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំពេញ៖​ ខណៈ​មន្រ្តី​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ជួបគ្នា​កាលពី​សប្តាហ៍​មុន​សម្រាប់​កិច្ចចរចា​ចរចា​ពាណិជ្ជកម្ម​បឋម​ ប្រធានាធិបតី​រង​អាមេរិក​លោក​ Mike​ Pence​ បាន​ថ្លែង​ថា​ អាមេរិក​នឹង​មិន​បន្ធូរបន្ថយ​ចំពោះ​បញ្ហា​ ដែល​ធ្វើ​ឱ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ហើយ​បាន​ចោទប្រកាន់​ចិន​ពី​បទ​លួច​កម្មសិទ្ធិ​បញ្ញា​ជាបន្តបន្ទាប់​។

លោក​ Pence​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​វិនិយោគ​របស់​ស្ថាប័ន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “យើង​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៥០០ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​ ហើយ​យើង​ប៉ាន់ប្រមាណ​ថា​ យើង​បាន​បាត់បង់​ស្ទើរតែ​ទាំងអស់​នូវ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​”។

លោក ​Pence​ បានការ​ពារ​គោលនយោបាយ​សង្រ្គាម​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​អាមេរិក​លោក ​Donald​ Trump​ ទោះបីជា​សេដ្ឋវិទូ​ភាគច្រើន​បញ្ជាក់​ថា​ វា​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ហើយ​កំពុង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។ របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ចិន​ បាន​កើនឡើង​ដល់៤២០ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​ ហើយ​នៅតែ​បន្ត​ជា​បញ្ហា​ធំ​ សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ២០២០​។

លោក​ Pence​ បាន​មានប្រសាសន៍​ទៀត​ថា​ “យុគសម័យ​នៃ​ការ​ចុះចាញ់​ខាងសេដ្ឋកិច្ច​បាន​កន្លង​ផុត​ទៅ​ហើយ​។ រដ្ឋបាល​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលយក​នូវ​គុណវិបត្តិ​ចំពោះ​កម្មករ​អាមេរិក​ និង​ការងារ​អាមេរិក​ ក្នុងនាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ហើយ​ថ្ងៃ​នោះ​នឹង​ត្រូវ​បញ្ចប់​ហើយ​។

លោក​ Pence​ បាន​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក​លោក​Trump​ មាន​កាតព្វកិច្ច​ដើម្បី​ការពារ​សេដ្ឋកិច្ច​អាមេរិក​ និង​ការពារ​ផលប្រយោជន៍​របស់​អាមេរិក​។

លោក​ Pence​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ នៅ​លើ​ទូរទស្សន៍​អាមេរិក​ថា​ “យើង​ស្ថិត​ក្នុង​ជំហរ​ក្នុង​ការ​បង្កើន​ពន្ធ​ទ្វេដង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here