ដោយ Donald Lee
អារ៉ាប៊ីសាអូឌីតៈ តម្លៃប្រេងមានស្ថេរភាព បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារមីស៊ីលបានរំខាន ដល់ទីតាំងប្រេងធំបំផុតរបស់ពិភពលោក នៅតំបន់ Abqaiq ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈរដ្ឋាភិបាលបានឱ្យដឹងថា រោងចក្រទាំងនេះនឹងដំណើរការ ហើយដំណើរការក្នុងរយៈពេលមួយខែ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការផ្គត់ផ្គង់ប្រេងពិភពលោកមានគ្រោះថ្នាក់ ស្រពពេលធុងផ្ទុកប្រេងអាចនឹងមិនអាចផ្គត់ផ្គង់តំរូវការពិភពលោក ប្រសិនបើមានការរំខានមួយផ្សេងទៀត។
ការវាយប្រហារនេះបានបង្អាក់ជិត៥ភាគរយ នៃការផ្គត់ផ្គង់ប្រេងទាំងមូលរបស់ពិភពលោក។
-->
ក្រុមហ៊ុន Saudi Aramco ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា ខ្លួនមានប្រេងជិត ៥០លានបារ៉ែលនៅក្នុងស្តុក ពេលមានការវាយប្រហារ ហើយមានប្រមាណ ៨០លានបារ៉ែល នៅបណ្ដាកំពង់ផែអន្ដរជាតិទូទាំងពិភពលោក។
ប៉ុន្តែដើម្បីរក្សាកម្រិតនៃការនាំចេញ អោយបានទាន់ពេលវេលា ក្រុមហ៊ុន Aramco កំពុងទាញយកប្រេងពីស្តុកប្រេងចំនួន ៥០លានបារ៉ែលរបស់ខ្លួន។
អ្នកវិភាគអះអាងថា ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត មិនអាចយកកន្លែងកែច្នៃរបស់ខ្លួនត្រឡប់មករកភាពដើមវិញបានទេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត តម្លៃប្រេងនៅជុំវិញពិភពលោកអាចនឹងកើនឡើង។
ក្រុមហ៊ុន Commerzbank បានឱ្យដឹងកាលពីថ្ងៃសុក្រថា “ផលប៉ះពាល់យូរអង្វែងពិតប្រាកដ នៃការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង របស់អារ៉ាប៊ីសាអូឌីតនៅតែពិបាកវិនិច្ឆ័យ”៕