ដោយ រ៉ា ណេត
ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះផលិផលឬសម្ភារៈអេឡិចត្រូនិក បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាមុខជំនួញផ្សេងៗផងដែរ ហើយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព៌ណអេឡិកត្រូនិកនឹងបង្ហាញវត្តមាននៅ B2B Park នាឆ្នាំ២០២០ខាងមុខនេះ។

-->
លោក ទ្បេង ឃេរី នាយកប្រតិបត្តិផ្នែកទីផ្សារឌីជីថលរបស់ក្រុមហ៊ុន រ៉ិច មី (Riich Me Co., Ltd) ដែលទទួលបានសិទ្ធិក្នុងការគ្រប់គ្រងទីផ្សារ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៥ កញ្ញានេះថា នៅក្នុងចំណោមចំនួនប្រជាជនខ្មែរសរុបមានជាង១៦លាននាក់ មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(Facebook) ជាង ៨លាននាក់។ ចំណែកចំនួនអ្នកប្រើប្រាស់ទូរសព្ទ័ និងទូរសព្ទ័ស្មាតហ្វូន មានរហូតដល់ជាង២៥លានគ្រឿង។
លោកបានបន្តទៀតថា “ទូរសព្ទ័ និងឧបករណ៍អេទ្បិចត្រូនិច បានក្លាយជាចំណែក សំខាន់មួយក្នុងជីវភាពប្រចំាថ្ងៃ ក៏ដូចជាឧបករណ៍សម្រាប់ការកំសាន្ត ការសិក្សា កិច្ចទំនាក់ទំនង និងអាជីវកម្មជាដើម”។ លោកបន្ថែមថា “ស្មានហ្វូន បានវិវត្តន៍របស់ទៅជាមធ្យោបាយរៀនសូត្របែបឌីជីថល អាជីវកម្មអនទ្បាញ និងធនាគារចល័ត ដូចជាការទូរទាត់លុយ ការផ្ញើប្រាក់តាមទូរស័ព្ទ ដោយភ្ជាប់ជាមួយកម្មវិធីវ័យឆ្លាតរបស់ស្មាតហ្វូនជាដើម”។
លោក ឃេរីបានលើកឡើងថា បច្ចុប្បន្នយើងឃើញមានក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាច្រើនបាន និងកំពុងប្រកួត ប្រជែងលើទីផ្សារ និងមានផលិតផល អេទ្បិចត្រូនិចដ៏សម្បូរបែប ក៏ប៉ុន្តែនៅកម្ពុជាយើងនៅមិនទាន់មានមជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលនៅទ្បើយទេ ដោយមើលឃើញសក្តានុពល និងឱកាសនេះហើយទើបមជ្ឈមណ្ឌពាណិជ្ជកម្ម និងពិរព័ណ៍ B2B Park បានបង្កើតមជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលនេះទ្បើង ក្នុងគោលបំណងបំពេញតម្រូវការ និងបង្កើតឱ្យមានភាពងាយស្រួលសម្រាប់អតិថិជន។
លោកបន្តថា “នៅពេលដែលពួកគាត់នឹកឃើញដល់ តម្រូវការគ្រឿងអេទ្បិចត្រូនិច ឬទូរសព្ទ័ដៃ គាត់នឹងនឹកឃើញដល់មជ្ឈមណ្ឌពាណិជ្ជកម្ម និងពិរព័រណ៍ B2B Park ដែលផ្តល់នូវជម្រើសច្រើនបែប ច្រើនយ៉ាង តាមតម្រូវការ ដែលមានផលិតផលគ្រឿងអេទ្បិចត្រូនិច ទូរសព្ទ័ គ្រឿងលម្អរទូរស័ព្ទ ដែលប្រកបដោយគុណភាព និងតម្លៃសមរម្យ”។

នេះជាឱកាសមួយសម្រាប់បណ្តាក្រុមហ៊ុន ដែលមានបំណងចង់ពង្រីកសក្តារនុពល អាជីវកម្មរបស់ខ្លួន មជ្ឈមណ្ឌលអាយស៊ីធី និងឌីជីថលរបស់ B2B Park គឺជាជម្រើសដ៍ល្អបំផុត ទាំងតម្លៃ សេវកម្ម (ដែលតំម្លៃជួលទីតាំងចាប់ ៤០០ដុល្លារទ្បើង)។ បន្ថែមពីនេះ នៅមានការជំរុញទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ដែល B2B Park ជួយបងើ្កនការផ្សព្វផ្សាយជួនដៃគូអាជីវកម្ម ដោយមិនគិតថ្លៃ តាមបណ្តាប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា ៖ ស្ថានីយ៍ទូរទស្សន៍ អង្គភាពសារព័ត៌មាន HM, CNC, CTN, FNTV, BTV, Khmer Times, Phnom Penh Post, DAP News, Properties Area, Commercial Cambodia, Fresh News, Riich, Justrip, Facebook, WhatApp, Instagram, Google, Youtube, LinkedIn។

មានន័យថាបណ្តាក្រុមហ៊ុន ដែលបានមកតាំងផលិតផលនៅមជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលរបស់ B2B Park ត្រូវតែទទួលបានបង្កើនការលក់ និងប្រាក់ចំណេញ ដោយមិនចាំបាច់បារម្ភពីការចំណាយលើការផ្សព្វផ្សាយ។ ជាពិសេសទទួលបានការផ្សព្វផ្សាយ តាមរយៈ LED របស់ B2B Park ដោយឥតគិតថ្លៃពេញមួយឆ្នាំ។
មជ្ឈមណ្ឌល អាយស៊ីធី និងឌីជីថលរបស់ B2B Park សូមស្វាគមន៍បណ្តាក្រុមហ៊ុនជាតិ អន្តរជាតិ និងបងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្ម និងចែកចាយឧបករណ៍ អាស៊ីធី និងគ្រឿងអេទ្បិចត្រូនិច ចាប់យកឱកាសដើម្បីពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនមក B2B Park ឱ្យបានរូសរាន់ ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ៖ (066)-(077)-(098)- 979-123. Email: sales@b2bpark.asia។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព៌ណB2B Park មានទីតាំងនៅលើមហាវិថីហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ៕