A man sits before electronic boards showing stock movements at the Malaysia Stock Exchange in Kuala Lumpur on July 28, 2015. Asian markets tumbled further dragged down by another massive sell-off in Shanghai a day after the mainland Chinese market's heaviest one-day losses in more than eight years. AFP PHOTO / MANAN VATSYAYANA
ដោយ ប៊ី
ហុងកុង: ទីផ្សារអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃពុធកន្លងមកនេះ ដោយសារក្រុងហុងកុងមានការខាតបង់ បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យមានការព្រួយបារម្ភ អំពីភាពតានតឹងពាណិជ្ជកម្មរវាង អាមេរិក និងចិនមុនពេលកិច្ចពិភាក្សារវាងប្រទេសទាំងពីរជាថ្មី។
សន្ទស្សន៍ផ្សារហ៊ុនក្រុមហ៊ុន Hang Seng (HSI) របស់ហុងកុងបានធ្លាក់ចុះ១,៤ ភាគរយជាកំរិតទាបបំផុតក្នុងរយៈពេល៣សប្តាហ៍។ វាបានស្ទុះងើបឡើងវិញបន្តិចពីការខាតបង់មួយចំនួនក្នុងការធ្វើពាណិជ្ជកម្ម ដែលមានសភាពទាបជាងមុន១ភាគរយនៅពេលរសៀល ដោយនៅតែធ្វើឱ្យមានសន្ទស្សន៍មិនល្អផ្សេងទៀតនៅក្នុងតំបន់នេះ។
-->
ផ្សារហ៊ុនក្រុមហ៊ុន Nikkei របស់ជប៉ុន (N225) បានធ្លាក់ចុះ០,៤ភាគរយ ក្រុមហ៊ុន Kospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ០,៧% សន្ទស្សន៍សៀងហៃ (SHCOMP) ក៏បានធ្លាក់ចុះ០,៦ ភាគរយផងដែរ។
លោកប្រធានាធិបតី Trump បាននិយាយចំៗ ចំពោះការធ្វើពាណិជ្ជកម្មរបស់ចិន នៅក្នុងសុន្ទរកថា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ហើយបាននិយាយថា លោកនឹងមិនទទួលយកនូវ“ កិច្ចព្រមព្រៀងមិនល្អ” ទេ។
លោក Trump បាននិយាយថា “មិនត្រឹមតែចិនបានបដិសេធ មិនអនុវត្តន៍ការកែទម្រង់ដែលបានគ្រោងទុកនោះទេ វាបានយកគំរូសេដ្ឋកិច្ចពឹងផ្អែកលើរបាំងទីផ្សារដ៏ធំ ការឧបត្ថម្ភធនរបស់រដ្ឋ ការកេងចំណេញរូបិយប័ណ្ណ ការបោះបង់ចោលផលិតផល ការផ្ទេរបច្ចេកវិទ្យា និងការលួចកម្មសិទ្ធិបញ្ញាព្រម ទាំងអាថ៌កំបាំងពាណិជ្ជកម្មទ្រង់ទ្រាយធំផងដែរ”។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានច្រានចោលការរិះគន់នេះនៅក្នុងសុន្ទរកថាមួយនៅទីក្រុងញូវយ៉ក។
លោកបាននិយាយថា អាមេរិកមិនគួរព្យាយាម និងផ្លាស់ប្តូរចិនទេ ហើយវានឹងមានបញ្ហាគ្មានទីបញ្ចប់ ប្រសិនបើអាមេរិកនិងសចិនបែកបាក់គ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។
អ្នកតំណាងពាណិជ្ជកម្មជាន់ខ្ពស់មកពីចិន និងអាមេរិកត្រូវបានរំពឹងថា នឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននៅដើមខែ តុលា ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម។ វិនិយោគិនបានសង្ឃឹមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន និងភាពតានតឹងនៃពាណិជ្ជកម្មបានធូរស្រាល។
ភាពវឹកវរនៃការធ្វើពាណិជ្ជកម្ម បានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអាមេរិក ដោយក្រុមហ៊ុន Dow (INDU), ក្រុមហ៊ុន S&P 500 (SPX) និងក្រុមហ៊ុន Nasdaq Composite (COMP)បានកម្រិតទាបជាងមុន។ ភាគហ៊ុនក៏ត្រូវបានប៉ះពាល់ ដោយភាពចលាចលផ្នែកនយោបាយជុំវិញការសាកសួរ ពីការចោទប្រកាន់ទៅលើប្រធានាធិបតី Trump ដែលផ្តើមចេញពីករណីអ្នកផ្សព្វផ្សាយព័ត៌មានអ៊ុយក្រែន៕