ដោយ Donald Lee
វ៉ាស៊ីនតោនៈ ផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump ចេញទៅធ្វើបទអន្តរាគមន៏ជាសាធារណៈ លើការសាកសួរពីការចោទប្រកាន់របស់សមាជិកសភា។
ក្រុមហ៊ុន Dow Jones ក្រុមហ៊ុន S & P500 និង ក្រុមហ៊ុន Nasdaq បានបិទទ្វារកាលពីថ្ងៃពុធ ជាមួយនឹងការខាតបង់ដែលមិនធ្លាប់មាន ចាប់តាំងពីប្រទេសចិនបានប្រកាសពន្ធប្រឆាំងទំនិញអាមេរិកកាលពីថ្ងៃទី២៣ ខែសីហាកន្លងមកនេះ។
-->
សន្ទស្សន៍នៃទីផ្សារភាគហ៊ុនទាំងអស់ បានធ្លាក់ចុះជិត២ភាគរយ ដែលនាំឱ្យមានការព្រួយបារម្ភ ដោយបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។
ក្រុមអ្នកវិភាគអះអាងថា ទីផ្សារភាគហ៊ុននេះ បានប្រតិកម្មទៅនឹងទិន្នន័យដែលចេញផ្សាយដោយវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ ដែលបង្ហាញពីការធ្លាក់ចុះនៃវិស័យផលិតកម្មក្នុងរយៈពេលពីរខែជាប់ៗគ្នា។
លោក Trump បានសរសេរនៅលើបណ្តាញ ទំនាក់ទំនងសង្គម Twitter ថា ការស៊ើបអង្កេត និងការចោទប្រកាន់ពីសមាជិកសភាអាមេរិក កំពុងធ្វើឱ្យខូចដល់សេដ្ឋកិច្ចអាមេរិក។
លោក Trump បានស្តីបន្ទោសដល់គណប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ ហើយការចាប់ផ្តើមការស៊ើបអង្កេតពីក្រុមសមាជិកសភា គឺក្នុងគោលបំណងកម្ចាត់គាត់ (លោក Trump) នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ខាងមុខ។
លោក Trump បានសរសេរថា “គ្មានសមហេតុសមផលទាល់តែសោះ ចំពោះការចោទប្រកាន់នេះ ហើយគ្មានទីណាដូច ដែលនេះបាននឹងកំពុងជំរុញឱ្យទីផ្សារហ៊ុនធ្លាក់ចុះ 401K របស់អ្នក” ។ លោកបន្ថែមថា “ប៉ុន្តែនោះជាអ្វីដែលពួកប្រជាធិបតេយ្យចង់ធ្វើ។ ពួកគេសុខចិត្តធ្វើបាបប្រទេស ដោយមានតែការបោះឆ្នោតនៅឆ្នាំ២០២០ ប៉ុណ្ណោះស្ថិតនៅក្នុងចិត្ត!”៕