ដោយ ម៉ាណេត
ភ្នំពេញៈ ផលិតផលក្នុងស្រុកសរុបកម្ពុជាពិតប្រាកដ បានកើនឡើងជាលំដាប់ប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំជាមធ្យមចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ ពិភពលោកក្នុងឆ្នាំ ២០០៨ និងបន្តធ្វើកំណែទម្រង់ហួសកំរិតអធិបតេយ្យភាព ដែលត្រូវបានគេវាយតម្លៃប្រហាក់ប្រហែលគ្នា។
នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័ន Moodys ដែលមានមូលដ្ឋាននៅអាមេរិកកាលពីពេលថ្មីៗនេះ។
-->
កំណើននេះត្រូវបានជំរុញដោយការនាំចេញ ជាពិសេសសម្លៀកបំពាក់ ទេសចរណ៍ និងសំណង់ ដែលមានការចូលរួម
១០,៦ភាគរយ កំនើន១៧,៩ ភាគរយ និងកំនើន១២,៤ ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០១៨ ។ កំណើនយ៉ាងឆាប់រហ័សមានតុល្យភាពនឹងបញ្ហាប្រឈមទាក់ទង នឹងការប្រកួតប្រជែងសេដ្ឋកិច្ច មូលដ្ឋាននាំចេញតូចចង្អៀត និងប្រាក់ចំណូលទាប ទោះបីជាមានការកើនឡើងប្រាក់ចំណូល ដែលចង្អុលបង្ហាញពីសមត្ថភាពស្រូបយកទាប។
ស្ថាប័ន Moody’s រំពឹងថា កំណើននឹងមានកម្រិតមធ្យម ប្រសិនមានការកាត់បន្ថយ ឬដកចេញនូវអត្ថប្រយោជន៍ពន្ធ ដែលកម្ពុជាទទួលបានក្រោមកិច្ចព្រមព្រៀងអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់អឺរ៉ុបដែលកំពុងស្ថិតក្នុងការចរចា។ ការកាត់បន្ថយអត្ថប្រយោជន៍នៃពន្ធគយ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់សហភាពអឺរ៉ុប។
ការដកផលប្រយោជន៏បែបនេះ នឹងបន្ថែមទៅលើការដាក់កាតព្វកិច្ចលើអង្ករកម្ពុជាដែលមានប្រសិទ្ធភាពចាប់ពីខែមករាឆ្នាំ ២០១៩ ដោយផ្អែកលើសំណើការពារ។ ការវិវឌ្ឍន៍ទាំងនេះនឹងថ្លឹងថ្លែងលើតុល្យភាពពាណិជ្ជកម្មរបស់កម្ពុជា។
ការតភ្ជាប់ទៅប្រទេសចិនក៏ជួយជំរុញ ដល់សេដ្ឋកិច្ចទូទៅរបស់ប្រទេសកម្ពុជាផងដែរ ដូចជាការបង្ហាញនូវលំហូរពាណិជ្ជកម្ម និងការវិនិយោគ ការមកដល់នៃភ្ញៀវទេសចរ ការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងការផ្តល់ហិរញ្ញប្បទានសម្រាប់បំណុលរដ្ឋាភិបាល៕