សម្តេច​តេជោ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​ប្រភេទ​ ១៥.០០០រៀល​នៅ​ថ្ងៃនេះ

0

ដោយ វុត្ថា

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ​បាន​ចេញ​អនុក្រឹត្យ​ សម្រេច​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ ធ្វើ​ចរាចរ​ និង​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ១៥.០០០រៀល​ ដែល​ទើប​ចេញ​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី៧​ ខែតុលា​ឆ្នាំ២០១៩នេះ​ហើយ​។

សម្តេច​តេជោ​ថា​ ប្រាក់​គំរូ​ថ្មី​ ១៥.០០០រៀល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើឡើង​ដើម្បី​អបអរសាទរ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប១៥ព្រះវស្សា​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ដោយឡែក​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី​ ៧ ខែតុលា​ ឆ្នាំ​ ​២០១៩​ នេះ​ បាន​ផ្ដល់​ជូន​នូវ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​ ១៥​ ០០០​ រៀល​នេះ​ ជូន​សិស្ស​ជ័យលាភី​សិស្ស​ទទួល​បាន​និទ្ទេសA​ ដែល​បាន​ប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៨​-២០១៩​ ​ចំនួន៤៤៣នាក់​ ដើម្បី​ជូន​ជា​អនុស្សាវរីយ៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here