ដោយ ប៊ី
ភ្នំពេញ៖ ចរាចរណ៍ទំនិញរវាងថៃ និងកម្ពុជានៅព្រំដែនស្រះកែវក្នុងឆ្នាំ ២០១៩ បានឈានដល់ទឹកប្រាក់ជាងចំនួន ៣១០,៥ ពាន់លានបាតកើនឡើងប្រមាណ ២០ ពាន់លានបាតពីឆ្នាំមុននៅ នៅស្រះកែវ។ នេះបើយោងតាមលោក On Unthaweesup មន្រ្តីគយអារញ្ញប្រាថេតបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃកាលពីពេលថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា “ការនាំចេញរបស់ថៃមកកម្ពុជាមានចំនួន ៨៧,៥៣ ពាន់លានបាត (១បាត ស្មើនឹង ០.០៣៣ ដុល្លារ) ខណៈដែលការនាំចូលមានចំនួន ១៦,០២ ពាន់លានបាត”។ ផលិតផលកំពូលទាំង ៥ ដែលនាំចេញទៅកាន់ទីផ្សារកម្ពុជាគឺភេសជ្ជៈដែលមិនមានជាតិកាបូណាត ឡាន ម៉ូតូ គ្រឿងបន្លាស់ម៉ូតូ និងម៉ាស៊ីន។
-->
ផលិតផលកំពូលៗទាំង ៥ ដែលនាំចូលពីកម្ពុជាគឺដំឡូងមី គ្រឿងបន្លាស់ម៉ូតូ ផលិតពីអាលុយមីញ៉ូម អេតចាយអាលុយមីញ៉ូម បំណែកស្ពាន់ និងអាហារឆ្កែ។
លោក On បានថ្លែងថា “កត្តាទាំងបីសម្រាប់ការកើនឡើងតម្លៃទំនិញឆ្លងកាត់ព្រំដែននេះគឺការកើនឡើងនៃអំណាចទិញរបស់ពលរដ្ឋកម្ពុជា ការប្រើប្រាស់ព្រំដែនសម្រាប់ទំនិញចុងក្រោយសម្រាប់ប្រទេសវៀតណាម និងភាពងាយស្រួលនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនចាប់តាំងពីការពង្រីកច្រកទ្វារព្រំដែនលោកបានកៅឌីន” ។
លោក បានបន្ថែមថា តម្លៃទីផ្សារនឹងមានការកើនឡើងបន្ថែមទៀតបន្ទាប់ពីការបើកច្រកទ្វារព្រំដែន Ban Nong Ian។ ច្រកព្រំដែន Ban Nong Ian នៅខាងថៃត្រៀមបើក ប៉ុន្តែយើងត្រូវរង់ចាំការស្ថាបនាផ្លូវតភ្ជាប់ និងស្ពាននៅខាងកម្ពុជាដើម្បីបញ្ចប់ការប្រើប៉ុស្តិ៍ត្រួតពិនិត្យពេញលេញ”៕