រដ្ឋបាល​ខេត្តកោះកុង​កំពុង​កែសម្រួល​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​នៅ​តំបន់ឆ្នេរ​

0

ដោយ​ វុត្ថា

​ខេត្តកោះកុង​៖ រដ្ឋបាល​ខេត្តកោះកុង​បាន​និង​កំពុង​កែសម្រួល​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ និង​របាយការណ៍​ស្ថានភាព​តំបន់ឆ្នេរ​ខេត្តកោះកុង​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ និង​ការ​ការពារ​បរិស្ថាន​នៅក្នុង​តំបន់​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ អ៊ុ​ក ភ័ក្ត្រា​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ បាន​ដឹកនាំ​កិច្ចប្រជុំ​ កាលពី​ថ្ងៃទី​ ៨ ខែតុលា​ ឆ្នាំ​ ២០១៩ម្សិ​មិញ​នេះ​ បាន​សង្កត់ធ្ងន់​ថា​ការរៀបចំ​យុទ្ធសាស្ត្រ​ ក៏ដូចជា​របាយការណ៍​តំបន់ឆ្នេរ​ខេត្តកោះកុង​នេះ​ មាន​សារសំខាន់​ណាស់​សម្រាប់​បង្ហាញ​ដល់​អង្គការ​ដៃគូ​ ដើម្បី​ស្វែងរក​ជំនួយ​ទាំង​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ សំដៅ​ដល់​ការកាត់បន្ថយ​ និង​ការពារ​បរិស្ថាន​ និង​តំបន់ឆ្នេរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ លោកជំទាវ​ មិថុនា​ ភូ​ថង​ ធ្លាប់​បាន​ប្រាប់​ propertyarea.asia​ នេះ​ ថា​ នៅ​ខេត្តកោះកុង​ តំបន់​ដែល​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​គឺ​តំបន់​ព្រៃកោងកាង​ និង​តំបន់ឆ្នេរ​ ដែល​ខាង​រដ្ឋបាល​ខេត្ត​ កំពុងតែ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​។

លោកជំទាវ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ អាស្រ័យ​ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​តំបន់​ទាំងនេះ​ បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​បាន​ព្យាយាម​អូសទាញ​វិស័យ​ឯកជន​ ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​ចូលរួម​ជាមួយគ្នា​ក្នុង​ការ​វិនិយោគ​ផង​ដែរ​។ លោកជំទាវ​បន្ថែម​ថា​ តំបន់​ដែល​មាន​សក្ដានុពល​ ប្រចាំ​ខេត្តកោះកុង​រួមមាន​ ដូចជា​ ឆ្នេរ​ចាំយាម​ ឆ្នេរ​ប៉ាក់​ខ្ល​ង ចេតិយ​ឃុន​ឆាង​ឃុន​ផែន​ តំបន់​តា​តៃ​ តំបន់​ស្ទឹង​អារ៉ែង​ តំបន់​ជីផាត​ តំបន់ឆ្នេរ​នេសាទ​ តំបន់ឆ្នេរ​តារា​សាគរ​ តំបន់​កោះ​ រួម​ជាមួយនឹង​តំបន់​ព្រៃកោងកាង​ ស្ថិតនៅ​ក្នុង​ស្រុក​មណ្ឌលសីមា​ ដែល​កំពុង​មានការ​អភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ​។

លោកជំទាវ​មិថុនា​ ភូ​ថង​ បាន​មានប្រសាសន៍​ថា​ តំបន់​ទេសចរណ៍​ព្រៃកោងកាង​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​មណ្ឌល​សីលា​ បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​កំពុងតែ​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​បន្ថែម​ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដែល​សូម្បីតែ​ផ្លូវ​ក៏​មានការ​កែ​លម្អ​រប​ន្ថែម​ និង​ការ​ដាំ​ដើមឈើ​ ជាពិសេស​ប្រភេទ​រុក្ខជាតិ​មាន​ផ្កា​ដែល​ទាក់ទាញ​។

លោកជំទាវ​បាន​បញ្ជាក់​ទៀត​ថា​ “ក្រៅពី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ​ជាដើម​ ពេលនេះ​អជ្ញា​ធរ​បាន​បង្កើត​កម្មវិធី​ដាំ​ដើមឈើ​ ដែល​មាន​ផ្កា​លម្អ​ ដូចជា​ តំបន់​ផ្កា​សាគូ​រ៉ា​ និង​តំបន់​ផ្កា​ត្របែកព្រៃ​ ដែល​ទើបតែ​ចុះ​ដាំ​កាលពី​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

លោកជំទាវ​បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ថា​ បន្ទាប់ពី​មានការ​អភិវឌ្ឍ​បន្ថែម​ តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តកោះកុង​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​។ ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោ​កស្រី​វឆាយ​ ស៊ី​វលី​ន បានឱ្យ​ដឹង​ដែរ​ថា​ ខេត្តកោះកុង​មាន​ភាព​ទាក់ទាញ​ច្រើន​ បើ​ទោះជា​ការចូលរួម​ពីសំណាក់​ វិស័យ​ឯកជន​នៅ​មានកម្រិត​ក៏ដោយ​។

លោកស្រី​បន្ត​ទៀត​ថា​ “កោះកុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ រាប់​ចាប់តាំងពី​ផ្លូវ​ដែល​ពោរពេញ​ ទៅ​ដោយ​សម្រស់​ធម្មជាតិ​យ៉ាង​អស្ចារ្យ​ខុសប្លែក​ពី​ខេត្ត​ដទៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here