ដោយ Donald Lee
ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រទេសសឹង្ហបូរី និងតំបន់អាស៊ីបានឡើងដល់ចំណុចកំពូលនៃសេដ្ឋកិច្ចប្រកួតប្រជែងបំផុតរបស់ពិភពលោក។
សេដ្ឋកិច្ចសឹង្ហបូរីបានកើនឡើងហួសអាមេរិកនៅឆ្នាំនេះ (ក្នុងន័យសេដ្ឋកិច្ចប្រកួតប្រជែង) ដែលឈរលំដាប់កំពូលសម្រាប់សេដ្ឋកិច្ចប្រកួតប្រជែងបំផុតរបស់ពិភពលោក។ តំបន់អាស៊ីបានអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចដែលមានការប្រកួតប្រជែងបំផុតនៅក្នុងពិភពលោក។
-->
របាយការណ៍បានឱ្យដឹងថា “នាំមុខដោយសិង្ហបូរី អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិកមានការប្រកួតប្រជែងបំផុតនៅលើពិភពលោក បន្ទាប់មកគឺអឺរ៉ុប និងអាមេរិកខាងជើង”។
សន្ទស្សន៍ប្រកួតប្រជែងត្រូវបានបង្កើតឡើងដើម្បីពិចារណាពីកត្តាជំរុញនៃកំណើនសេដ្ឋកិច្ច និងថាតើកម្លាំងពលកម្ម និងមូលធនវិនិយោគមានប្រសិទ្ធិភាពយ៉ាងដូចម្តេចដើម្បីរួមបញ្ចូលគ្នាក្នុងការបង្កើតលទ្ធផល។
ក្នុងករណីសម្រាប់សឹង្ហបូរី របាយការណ៍នេះបានចុះបញ្ជីកត្តាជាច្រើននៅក្នុងប្រទេសដែលបានបង្កើតបរិយាកាសអំណោយផលងសម្រាប់ក្រុមហ៊ុនវិនិយោគ។
របាយការណ៍បានបញ្ចប់ថា “ប្រទេសនេះឈរនៅលំដាប់ទី ១ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខភាព មុខងារទីផ្សារការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ”។ អាមេរិកហុងកុង ហូល្លង់ និងស្វីសបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៃសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងបំផុត។
របាយការណ៍ក៏បានរិះគន់រដ្ឋាភិបាលជាច្រើន និងធនាគារកណ្តាលនៅជុំវិញពិភពលោកចំពោះការបញ្ចូលដើមទុនយ៉ាងច្រើនទៅក្នុងសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដ៏ធំដើម្បីជំរុញគោលដៅកំណើនផលិតផលក្នុងស្រុកសរុបជាបន្តបន្ទាប់ដែលបានកាត់បន្ថយកំណើនផលិតភាពជាបន្តបន្ទាប់។
របាយការណ៍បានឱ្យថា “ទោះបីជាគោលនយោបាយរូបិយវត្ថុធូរស្បើយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចសកលក៏ដោយក៏ វាអាចរួមចំណែកកាត់បន្ថយកំណើនផលិតភាពតាមរយៈការលើកទឹកចិត្តដល់ការបែងចែកដើមទុន”។របាយការណ៍នេះបានគាំទ្ររដ្ឋាភិបាលជំរុញសេដ្ឋកិច្ចតាមរយៈការវិនិយោគជាជាងគោលនយោបាយរូបិយវត្ថុ។
របាយការណ៍បានបន្ថែមថា “ពិសេសជាងនេះទៅទៀតគោលនយោបាយសារពើពន្ធដែលផ្តល់អាទិភាពដល់ការជំរុញផលិតភាព បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលធនមនុស្ស និងពិតជាអាចជួយបានសេដ្ឋកិច្ចបានវិលត្រឡប់ទៅរកគន្លងកំណើនខ្ពស់ដែលត្រូវបានបំពេញបន្ថែមដោយការកែទម្រង់រចនាសម្ព័ន្ធដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតថ្មី និងធ្វើឱ្យអាជីវកម្មដែលមានការទទួលខុសត្រូវ និងរួមបញ្ចូលគ្នាអាចរីកចម្រើនបាន”៕