ចំណេះដឹង​! តើ​ធនាគារជាតិនៃកម្ពុជា​មាន​កា​តា​ព្វ​កិច្ច​អ្វីខ្លះ​ក្នុង​ការ​គ្រប់គ្រងលំហូរ​សាច់ប្រាក់

0

​ដោយ​ វុត្ថា

ភ្នំពេញ​៖ ធនាគារជាតិនៃកម្ពុជា​នឹង​ប្រា​រព្វ​ខួប​ពនុស្សា​វរីយ៍​លើក​ទី​ ៤០​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​ (១០​ តុលា​ ១៩៧៩​-១០​ តុលា​ ២០១៩​) នៅ​ព្រឹក​ថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ក្រោម​អធិ​តី​ភាព​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

ជាមួយគ្នា​នេះ​ គេហទំព័រ​ propertyarea.asia​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ សូម​លើកយក​នៅ​តួនាទី​សំ​ខាន់​ៗរបស់​ធនាគារជាតិនៃកម្ពុជា​យក​មក​ចុះផ្សាយ​ ដើម្បី​ទុក​គ្រាន់​បាន​ស្វែងយល់​ និង​ជា​ចំណេះដឹង​។

យោង​តាម​គេហទំព័រ​ធនាគារជាតិនៃកម្ពុជា​ បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​គឺជា​ ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ប្រទេស​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ផ្តល់​នូវ​មធ្យោបាយ​ទូទាត់​សង​ប្រាក់​ដែល​មានប្រសិទ្ធភាព​ក្នុង​ការទិញ​ទំនិញ​ សេវា​ និង​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ ព្រមទាំង​ផ្តល់​នូវ​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ សម្រាប់​អាជ្ញាធរ​ ប្រើប្រាស់​ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ​និង​សម្រាប់​ធនាគារ​កណ្តាល​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ ។

ដើម្បី​ធានា​ឲ្យបាន​នូវ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ប្រតិបត្តិ​ការ​នៅក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ធនាគារជាតិនៃកម្ពុជា​អនុវត្ត​ ភារ​កិ​ច្ច​ធំៗ​ ៣ ដូចជា​៖

• ការ​ផ្តល់​សេវា​ធនាគារ​

ធនាគារជាតិនៃកម្ពុជា​ផ្តល់​សេវា​ធនាគារ​ដល់​រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ (how​ about​ microfinance​ institutions​?) បើក​គណនី​ក្នុងនាម​ជា​ភ្នាក់ងារ​រដ្ឋ​ និង​ជា​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​ ជាពិសេស​ រតនាគារជាតិ​ ។

ធនាគារជាតិនៃកម្ពុជា​ក៏​ជួយ​គ្រប់គ្រង​បំណុល​រាជរដ្ឋាភិបាល​ ឬអង្គភាព​សាធារណៈ​ ដោយធ្វើ​ប្រតិបត្តិ​ការ​មូលបត្រ​ រួម​ទាំង​ការ​ផ្តល់​យោបល់​លើ​ការកំណត់​ពេល​នៃ​ការ​ចេញផ្សាយ​មូលបត្រ​ ។ លើស​ពីនេះ​ ធនាគារជាតិនៃកម្ពុជា​ក៏​ទិញ​-លក់​និង​ទិញ​ឡើងវិញ​នូវ​មូលបត្រ​រដ្ឋាភិបាល​ផង​ដែរ​ ។

ធនាគារជាតិនៃកម្ពុជា​ក៏​លើកកម្ពស់​ សេវា​អន្តរ​ធនាគារ​ដូចជា​ ការ​ធ្វើ​មជ្ឈការ​ហានិភ័យ​ និង​បំណុល​ដែល​មិនបាន​ទូទាត់​សង​ ក៏ដូចជា​ការបង្កើត​មជ្ឈមណ្ឌល​ផាត់ទាត់​សម្រាប់​ផាត់ទាត់​និង​ទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឆាប់រហ័ស​ ។

• ប្រតិបត្តិ​ការ​ប្រព័ន្ធ​ទូទាត់​ជាតិ​

ធនាគារជាតិនៃកម្ពុជា​ ដំណើរការ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​រវាង​គ្រឹះស្ថាន​ ធនាគារ​និង​ហិរញ្ញវត្ថុ​ ឬប្រតិបត្តិ​ការ​រវាង​ធនាគារជាតិនៃកម្ពុជា​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ផ្តល់​នូវ​ការ​ទូទាត់​ សុទ្ធ​ចុងក្រោយ​លើ​កាតព្វកិច្ច​ដែល​បាន​ផាត់ទាត់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​រាយ​ និង​ការ​ដក​និង​ទទួល​មូល​និ​ធិ​ផ្សេង​ៗ របស់​រតនាគារជាតិ​ ។

មានតែ​ស្ថាប័នរដ្ឋ​និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ដែល​អាច​បើក​គណនី​នៅ​ធនាគារ​ ជាតិ​នៃ​កម្ពុជា​បាន​ ។ ឯកត្តជន​ និង​ក្រុមហ៊ុន​ធុរកិច្ច​មិនមែន​ហិរញ្ញវត្ថុ​ឯក​ជន​ផ្សេង​ៗ មិន​អាច​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​របស់​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ។

ក្រៅពី​ការកំណត់​បើក​គណនី​ឲ្យតែ​រាជរដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ធនាគារជាតិនៃកម្ពុជា​ពុំ​មានកំណត់​លក្ខ​ខ័ណ្ឌ​ផ្សេង​ៗដើម្បី​ បើក​គណនី​នៅ​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ដូចជា​ ទំហំ​ទ្រព្យសកម្ម​អប្បបរមា​ ឬចំនួន​នៃ​ការ​ទូទាត់​ ជាដើម​ ។

ធនាគារពាណិជ្ជ​ដែល​មាន​អាជ្ញាប័ណ្ណ​ទាំងអស់​តម្រូវឲ្យ​បើក​គណនី​បី​ប្រភេទ​នៅ​ធនាគារជាតិនៃកម្ពុជា​ រួមមាន​ គណនីចរន្ត​ គណនី​ប្រាក់​បម្រុង​កាតព្វកិច្ច​ និង​គណនី​ប្រាក់​តម្កល់​ធានា​លើ​ដើមទុន​ ។ រាល់​ប្រតិបត្តិ​ការ​ផ្សេង​ៗ ដូចជា​ ដាក់​ប្រាក់​ ដកប្រាក់​ឬបង្វែរ​គឺ​ត្រូវ​ធ្វើឡើង​តាមរយៈ​គណនីចរន្ត​ ។

ជាគោល​ការណ៍​ ការប្រាក់​មិន​ត្រូវ​បាន​ផ្តល់​ចំពោះ​សមតុល្យ​ក្នុង​គណនីចរន្ត​ឡើយ​ ។ ចំពោះ​ធនាគារពាណិជ្ជ​ជាស​មា​ជិ​ករបស់​សភា​ផាត់ទាត់​ជាតិ​ត្រូវ​មាន​គណនី​ដាច់​ ដោយឡែក​មួយផ្សេងទៀត​ សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​ទូទាត់​ហៅថា​ គណនី​ទូទាត់​ ។

លើស​ពីនេះ​ ធនាគារជាតិ​ នៃ​កម្ពុជា​ក៏​ផ្តល់​ឥណទាន​វិបារូបន៍​ដល់​ធនាគារ​ជាស​មា​ជិ​កស​ភា​ផាត់ទាត់​ជាតិ​ទាំងអស់​ សម្រាប់​ដោះស្រាយ​ក្នុងករណី​ កង្វះខាត​សន្ទនីយភាព​សម្រាប់​ការ​ទូទាត់​ជា​បណ្តោះអាសន្ន​ ។

• ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ទូទាត់

ធនាគារជាតិនៃកម្ពុជា​មានការ​ទទួលខុសត្រូវ​ដែល​កំណត់ដោយច្បាប់​ ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ ទូទាត់​សង​ប្រាក់​ ។ ដើម្បីឲ្យ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ ធនាគារជាតិនៃកម្ពុជា​អាច​ចេញផ្សាយ​ប្រកាស​ កំណត់​ពី​លក្ខខ័ណ្ឌ​សម្រាប់​អ្នក​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ព្រមទាំង​ផ្តល់​អាជ្ញាប័ណ្ណ​និង​ចុះបញ្ជី​សម្រាប់​គ្រឹះស្ថាន​ផ្អែកលើ​លក្ខខ័ណ្ឌ​ដែល​បាន​កំណត់​ ។

ក្នុង​កិច្ចការ​ងារ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ធនាគារជាតិនៃកម្ពុជា​ក៏បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ​ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ ជាពិសេស​វិស័យ​ធនាគារ​ដែល​តំណាងដោយ​សមាគម​ធនាគារ​កម្ពុជា​ហើយ​ក្នុង​គោលដៅ​ សម្រួល​នូវ​ទំនាក់ទំនង​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ សមាគម​ធនាគារ​កម្ពុជា​ក៏បាន​បង្កើត​ជា​អនុគណៈ​កម្មការ​ប្រព័ន្ធ​ ទូទាត់​ ដែល​មាន​តួនាទី​អនុវត្ត​ការងារ​ទាក់ទង​នឹង​គោលនយោបាយ​ ការគ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​ទូទាត់​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here