ដោយ ៖ រ៉ាណេត
ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការជូនដំណឹងដល់សាធារណៈជនទាំងអស់ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ស្ថិតនៅក្នុងភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ពិនិត្យមើលឯកសារដែលបិទផ្សាយស្ដីពីការវិនិច្ឆ័យ ដើម្បីឈានទៅរកការកសាងឯកសារប្លង់សូរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។
បន្ទាប់ពីបានធ្វើការចុះវាស់វែង និងវិនិច្ឆ័យដីធ្លី ដែលស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រខាងលើនេះ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ដើម្បីជាការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លីជាការជ្រាប និងធ្វើការតវ៉ានៅក្នុងករណីដែលការវិនិច្ឆ័យរបស់មន្ត្រីសូរិយោដីមិនមានភាពត្រឹមត្រូវ។






