ដោយ ៖ រ៉ាណេត
ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការជូនដំណឹងដល់សាធារណៈជនទាំងអស់ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ស្ថិតនៅក្នុងភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ពិនិត្យមើលឯកសារដែលបិទផ្សាយស្ដីពីការវិនិច្ឆ័យ ដើម្បីឈានទៅរកការកសាងឯកសារប្លង់សូរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។
បន្ទាប់ពីបានធ្វើការចុះវាស់វែង និងវិនិច្ឆ័យដីធ្លី ដែលស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រខាងលើនេះ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ដើម្បីជាការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លីជាការជ្រាប និងធ្វើការតវ៉ានៅក្នុងករណីដែលការវិនិច្ឆ័យរបស់មន្ត្រីសូរិយោដីមិនមានភាពត្រឹមត្រូវ។
ការបិទផ្សាយនូវឯកសារវិនិច្ឆ័យខាងលើនេះមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃចេញផ្សាយទី៨ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្តល់លទ្ធភាព និងឱកាសដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធដីធ្លីធ្វើការតវ៉ាបញ្ជាក់។
ក្នុងករណីផុតកាលកំណត់ គណៈកម្មការរដ្ឋបាលខេត្តនឹងសន្មត់ថា ទិន្នន័យដែលបើកចំហជូនសាធារណៈជនមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយបានឡើយ។
សេចក្ដីលម្អិត សូមពិនិត្យមើលឯកសារដូចខាងក្រោមនេះ ៖