ដោយ Donald Lee
បាងកកៈ មន្ត្រីមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង៥នៅអាស៊ីប៉ាស៊ីហ្វិកសង្ឃឹមថា នឹងនាំឥណ្ឌាចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅទីក្រុងបាងកកនៅថ្ងៃសៅរ៍ខាងមុខនេះ។
អ្នកជាតិនិយមនៅឥណ្ឌាបានថ្កោលទោស ចំពោះគំនិតរបស់ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដឹកនាំដោយប្រទេសចិន ដែលអាចផ្លាស់ប្តូរពន្ធគយលើផលិតផល និងជន់លិចទីផ្សារឥណ្ឌាជាមួយនឹងផលិតផលចិន ដែលមានតំលៃថោក។
-->
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal នឹងជួបជាមួយមន្រ្តីពាណិជ្ជកម្មមកពីប្រទេសចិន សឹង្ហបូរី ជប៉ុន នូវែលហ្សេឡង់ និងអូស្រ្តាលី ដើម្បីពិនិត្យមើលថាតើពួកគេអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងតំបន់ដែលនឹងគ្របដណ្តប់ចំនួនពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និងរួមបញ្ចូលជាង៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដែរឬទេ។
ក្រុមអ្នកវិភាគជឿជាក់ថា កតិកាសញ្ញាពាណិជ្ជកម្មបែបអឺរ៉ុប អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ ប្រសិនបើអ្នកចរចាចរចាបញ្ចប់ នៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ។
លោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំង នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីអន្តរក្រសួង RCEP លើកទី៨ថា “ប្រសិនបើការចរចាអាចបញ្ចប់ នៅក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក នោះកិច្ចព្រមព្រៀងនេះ ទំនងជាត្រូវបានចុះហត្ថលេខានៅពាក់កណ្តាលឆ្នាំ២០២០”៕