អគារ CDC។ រូបថត៖ សហការី
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីពិនិត្យមើលលើកិច្ចសំណើស្នើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៧ក្នុងការបង្កើតរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុចំនួន៤គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣គម្រោង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនទាំង៧ ដែលមានទំហំទឹកប្រាក់ជាង៣៩លានដុល្លារ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
-->
១) “Cordy Intelligent Technology (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦កន្លែង។
២) “Zhejiang Hengsen Furniture CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។
៣) “Great Cabinets (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។
៤) “Gold Sail (Cambodia) Building Materials Manufacturing CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២កន្លែង។
៥) “Forda (Cambodia) Food CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
៦) “Huakang Packaging Technology CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ៩,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។
៧) “F.P.Z Furniture (Cambodia) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង៕