ចិន​ជំរុញ​អាមេរិក​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​ទីក្រុង​ហុងកុង​ ខណៈ​ការចរចា​លើក​ទី១នឹង​ ចុះហត្ថលេខា​នៅ​ខែវិច្ឆិកា​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ រាល់​ការប៉ុនប៉ង​ជ្រៀតជ្រែក​នៅ​ហុងកុង​នឹង​នាំ​ឱ្យ​មាន​អំ​ពើ​ហឹង្សា​នៅ​តាម​ដងផ្លូវ​ និង​ការ​ដួល​រលំ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​។ នេះ​បើ​យោង​តាម​សេចក្តី​អត្ថា​ធិប្បាយ​មួយ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត People’s​ Daily​ របស់​រចិន​។

រដ្ឋាភិបាល​អាមេរិក​បាន​អនុម័ត​ច្បាប់​ ‘ច្បាប់​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ​ ២០១៩​’ ដែល​នឹង​ត្រួតពិនិត្យ​ស្វ័យភាព​នយោបាយ​ និង​ប្រជាធិបតេយ្យ​នៅក្នុង​ទឹកដី​នេះ​កាលពី​ថ្ងៃ​ អង្គារ​កន្លង​នេះ​។

ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ដល់​សភា​តំណាងរាស្ត្រ​អាមេរិក​ថា​ ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​ច្បាប់​នោះ​ផលវិបាក​ នឹង​ក្លាយជា​អស្ថិរភាព​នៃ​ទឹកដី​ហុងកុង​ និង​ភាព​វឹកវរ​ដែល​កំពុង​កើតមាន​ ដែល​បាន​ធ្វើ​ឱ្យ​រញ្ជួយ​ទីក្រុង​អស់​រយៈពេល​ជាច្រើន​ខែ​។

សេចក្តី​អត្ថា​ធិប្បាយ​នៅក្នុង​កាសែត​ People’s​ Daily​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ បានឱ្យ​ដឹង​ថា​ “ការ​គាំទ្រ​សមាជិកសភា​អាមេរិក​ ដែល​អះអាង​ថា​មាន​សម្រាប់​ហុងកុង​ទំនងជា​នឹង​រីក​រាលដាល​ការ​ស្អប់ខ្ពើម​ និង​នាំមក​នូវ​អំ​ពើ​ហឹង្សា​កាន់តែ​ច្រើន​ នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​”។

សេចក្តី​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ “ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ បន្ទាប់ពី​ច្បាប់​អាមេរិក​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ខែ​ មិថុនា​ ការ​តវ៉ា​កាន់តែ​អា​ក្រ​ក់​ទៅៗ​ ដោយក្រុម​បាតុករ​បាន​ដុត​បំផ្លាញ​ បំផ្លិច​បំផ្លាញ​កន្លែង​សាធារណៈ​ និង​វាយ​ប្រហារ​ប៉ូលី​ស និង​ប្រជាជន​ក្នុង​តំបន់​”។

លោក​ Donald​ Trump​ មិនបាន​បង្ហាញ​ពី​ការ​គាំទ្រ​ខ្លាំងក្លា​ណាមួយ​ ចំពោះ​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ហៅ​ពួកគេ​ថា​ជា​ “កុបកម្ម​”នៅក្នុង​ខែ​ សីហា​នោះ​ទេ​ ប៉ុន្តែ​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​គោរព​សិទ្ធិមនុស្ស​។

ក្រុម​អ្នកវិភាគ​កំពុង​ទន្ទឹងរង់ចាំ​ ការ​ចុះហត្ថលេខា​លើ​តំណា​ក់​កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំង២​ នៅ​លើ​ពិភពលោក​ដែល​នឹង​បញ្ចប់​ការ​តំឡើង​ពន្ធគយ​ពន្ធគយ​ និង​បង្កើន​ការទិញ​កសិកម្ម​របស់​អាមេរិក​ដោយ​ប្រទេស​ចិន​។

លោក​ Trump​ បាន​និយាយ​ថា​ លោក​ជឿជាក់​ថា​កិច្ច​ព្រមព្រៀង​ “ដំណាក់កាល​ទី​ ១” នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ ក្នុងអំឡុងពេល​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋ​ កិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​ (APEC​) នៅ​ទីក្រុង​ Santiago​ ប្រទេស​ឈីលី​នៅ​ថ្ងៃទី១១​ ខែ​ វិច្ឆិកា​។

សេចក្តី​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ “អ្វី​ដែល​ហុងកុង​ប្រឈមមុខ​ នា​ពេល​បច្ចុប្បន្ន​មិនមែន​ជា​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ទេ​ ប៉ុន្តែ​តម្រូវការ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ និង​ភាព​វឹកវរ​ ស្តារ​សណ្តាប់​ធ្នាប់​ និង​លើកស្ទួយ​នីតិរដ្ឋ​ឱ្យ​បាន​ឆាប់​ តាមដែល​អាច​ធ្វើ​ទៅ​បាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here