អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ធ្លាក់ចុះ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អត្រាកំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ចិន​ បាន​ធ្លាក់ចុះ​មក​ត្រឹម៦​ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​។

ត្រីមាស​ទី៣​ នៃ​ឆ្នាំ​ ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ដែល​ធ្លាក់ចុះ​ពី​កំណើន ៦​,២ភាគរយ​នៅក្នុង​ត្រីមាស​ទី២​ មក​ត្រឹម៦ភាគរយ​នៅ​ត្រីមាស​ទី៣នេះ​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​។

របាយការណ៍​របស់ IMF​ កាលពី​សប្តាហ៍​មុន​ បាន​លើកឡើង​ថា​ “សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ធ្លាក់ចុះ​ស្របគ្នា​ ជាមួយនឹង​កំណើន​សម្រាប់​ឆ្នាំ២០១៩​ បាន​ធ្លាក់ចុះ​ម្តង​ទៀត​ដល់៣ភាគរយ​ ដែល​ជា​ល្បឿន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​”។

សង្រ្គាម​ពន្ធគយ​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ខាតបង់​ចំណូល​ជិត​ ៧០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាង មុខនេះ​។

លោក​ Mao​ Shengyong​ អ្នកនាំពាក្យ​របស់​ NBS​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា​ “សេដ្ឋកិច្ច​កំពុង​ជួបប្រទះ​បរិយាកាស​ខាងក្រៅ​ ដែល​ស្មុគស្មាញ​ និង​ធ្ងន់ធ្ងរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here