ដោយ វុត្ថា
ភ្នំពេញៈ រាល់នាំការចូលនូវគ្រប់ទំនិញទាំងអស់ សុទ្ធតែត្រូវបានគិត និងកាត់ទុកពន្ធនៃការនាំចូលទាំងអស់ ប៉ុន្តែលើកលែងតែចំពោះទំនិញតម្លៃទាប ដែលត្រូវបានច្បាប់អនុញ្ញាតមិនគិតពន្ធក្នុងការនាំចូលនោះទេ ។ តើអ្វីទៅជាទំនិញតម្លៃទាប?។
យោងតាមឯកសាររបស់អគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជាបានឱ្យដឹងថា ទំនិញដែលត្រូវបានចាត់ទុកថា ជាប្រភេទតម្លៃទាប (De Minimis) គឺសំដៅទៅលើប្រភេទទំនិញនាំចេញ នាំចូលទាំងឡាយណា ក្នុងទម្រង់ជាកញ្ចប់បញ្ញើរហ័ស ទំនិញនាំចូលគ្មានលក្ខណៈ ពាណិជ្ជកម្មនិង/ឬ ទម្រង់ប្រហាក់ប្រហែល មានតម្លៃ FOB សមមូល៥០ដុល្លារអាមេរិក ចុះទំនិញតម្លៃទាប(De Minimis) ត្រូវបានលើកលែងពន្ធនិងអាករគយនានាម្ចាស់ទំនិញ ឬតំណាងស្របច្បាប់ត្រូវធ្វើការ ប្រកាសតាមទម្រង់ប្រតិវេទន៍គយសង្ខេប អមដោយឯកសារទ្រទ្រង់នានា។






