ចំណេះដឹង​! តើ​អ្វីទៅ​ជា​ទំនិញ​តម្លៃ​ទាប ​ដែល​ត្រូវ​បាន​លើកលែង​ពន្ធ​នាំចេញ​ និង​នាំចូល​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រាល់​នាំការ​ចូល​នូវ​គ្រប់​ទំនិញ​ទាំងអស់​ សុទ្ធតែ​ត្រូវ​បាន​គិត​ និង​កាត់​ទុក​ពន្ធ​នៃ​ការនាំចូល​ទាំងអស់​ ប៉ុន្តែ​លើកលែងតែ​ចំពោះ​ទំនិញ​តម្លៃ​ទាប​ ដែល​ត្រូវ​បានច្បាប់​អនុញ្ញាត​មិន​គិត​ពន្ធ​ក្នុង​ការនាំចូល​នោះ​ទេ​ ។ តើ​អ្វីទៅ​ជា​ទំនិញ​តម្លៃ​ទាប​?។

យោង​តាម​ឯកសារ​របស់​អគ្គ​នាយដ្ឋាន​គយ​ និង​រដ្ឋ​ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ទំនិញ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ ជា​ប្រភេទ​តម្លៃ​ទាប​ (De​ Minimis​) គឺ​សំដៅ​ទៅលើ​ប្រភេទ​ទំនិញ​នាំចេញ​ នាំចូល​ទាំងឡាយ​ណា​ ក្នុង​ទម្រង់​ជា​កញ្ចប់​បញ្ញើ​រហ័ស​ ទំនិញ​នាំចូល​គ្មាន​លក្ខណៈ​ ពាណិជ្ជកម្ម​និង​/ឬ ទម្រង់​ប្រហាក់​ប្រហែល​ មានតម្លៃ​ FOB​ សមមូល៥០ដុល្លារ​អាមេរិក​ ចុះ​ទំនិញ​តម្លៃ​ទាប​(De​ Minimis​) ត្រូវ​បាន​លើកលែង​ពន្ធ​និង​អាករ​គយ​នានា​ម្ចាស់​ទំនិញ​ ឬតំណាង​ស្របច្បាប់​ត្រូវ​ធ្វើការ​ ប្រកាស​តាម​ទម្រង់​ប្រតិវេទន៍​គយ​សង្ខេប​ អម​ដោយ​ឯកសារ​ទ្រទ្រង់​នានា​។

​ដូចជា​វិក្កយបត្រ​ បញ្ចី​វេច​ខ្ចប់​ វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ អញ្ញ​ត្តិ​ប័ណ្ណ​ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ ប្រសិនបើ​មានមុខ​ទំនិញ​មួយចំនួន​ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ជា​បណ្តោះអាសន្ន​ឲ្យ​ស្ថិត​ក្រោម​ នីតិ​វិធិ​គយ​លើ​ទំនិញ​តម្លៃ​ទាប​ រួមមាន​ បណ្តា​ទំនិញ​ដែល​ស្ថិត​ក្នុង​បញ្ជី​ទំនិញ​ហាមឃាត់​ និង​ទំនិញ​ជាប់​កម្រិត​កំណត់​ តាម​បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​ ២០៩​ អន​ក្រ.បក​ ចុះ​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០០៧​ ដែល​ជាប់​ប្រព្រឹត្ត​កម្ម​ហាមឃាត់​ដាច់ខាត​និង​ទំនិញ​ដែល​មាន​ វេទយិតភាព​ខ្ពស់​ និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ដូចជា​ គ្រឿង​សាស្រ្តាវុធ​ ជាតិផ្ទុះ​ សម្ភារ​បរិក្ខារ​យោធា​ គ្រឿងញៀន​ សារជាតិ​ផ្សំគ្រឿង​ញៀន​ និង​ សារធាតុ​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here