ដោយ រត្ថា
ភ្នំពេញៈ ជាមួយនឹងរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ Max Cafe មិនត្រឹមតែជាកន្លែងសាករសជាតិកាហ្វេនោះទេ ប៉ុន្តែវាក៏ជាហាងកាហ្វេដែលអ្នកទៅទីនោះអាចជជែកជាមួយអ្នកជំនាញអចលនទ្រព្យកម្ពុជា ដើម្បីស្វែងរកឳកាសវិនិយោគ និងសិក្សាពីស្ថានភាពវិវត្តន៍នៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។
លោកស្រីនុត រត្ថា ភាគហ៊ុនិក Max Cafe បានមានប្រសាសន៍ឲ្យដឹងថា Max Cafe ជាជម្រើសទីមួយសម្រាប់អ្នក ដែលចូលចិត្តកាហ្វេដែលមានគុណភាពល្អ និង អ្នកជំនាញអចលនទ្រព្យ។
-->
លោកស្រីបន្តថា “យើងផ្តោចសំខាន់ទៅលើគុណភាព សេវាកម្ម និងអនាម័យដោយយើងនាំចូលផលិត នឹងរៀបចំតាមបែបស្តង់ដារអន្តរជាតិ”។ លោកស្រីបន្តថា “មិនត្រឹមតែប៉ុណ្ណោះ Max Café មានបណ្ណាល័យអំពីរអចលនទ្រព្យដែល ជាកន្លែងដែលល្អបំផុតសំរាប់អ្នកដែលចង់សិក្សារស្រៀវជ្រាវ អំពីរអចលនទ្រព្យ និងបង្កើតទំនាក់ទំនងជាមួយភ្នាក់ងារអចលនទ្រព្យផ្សេងៗ”។

Max Cafe មានទីតាំងនៅ #One Park,អគារ A01, ផ្លូវ ៥៨, សង្កាត់ ច្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានចំងាយ 200 ម៉ែតពីរផ្សារ Eden Garden ប៉ុណ្ណោះ៕