ដោយ ប៊ី
ភ្នំពេញៈ ក្រុមអ្នកវិនិយោគចិន កំពុងប្រមូលមាសដុំយ៉ាងច្រើនសន្ធឹកសន្ធប់ ខណៈការព្រួយបារម្ភអំពីសេដ្ឋកិច្ច និងប្រព័ន្ធនយោបាយរបស់ចិនកំពុងកើនឡើង។
របាយការណ៍ថ្មីរបស់ក្រុមឧស្សាហកម្មមាសពិភពលោកបានឱ្យដឹងថា ការកាន់កាប់លោហៈធាតុ ដែលមានតម្លៃរបស់ចិន បានឈានដល់កំណត់ត្រាបំបែកឯតទគ្គកម្ម៥០ តោនកាលពីចុងខែកញ្ញានេះ។ ចំនួនមាសមានតម្លៃប្រហែល២,៤ពាន់លានដុល្លារ។
-->
ចំនួនមាសកើនឡើង៣.៥តោន បើប្រៀបធៀបទៅនឹងខែមុន ដែលមានន័យថា វិនិយោគិន បានប្រមូលសាច់ប្រាក់ចំនួន១៦៨លានដុល្លារទៅ លើការិនិយោគលើមាសក្នុង រយៈពេល៣០ ថ្ងៃនៅថ្ងៃទី៣០ខែ កញ្ញា។
ប្រជាជនដែលធ្លាប់ស្គាល់ពីទីផ្សារមាស បាននិងកំពុងដឹងរួចទៅហើយថា ចិនត្រូវបានកាន់កាប់មានចំនួន៩១៨តោន ដែលមានតម្លៃជាង ៤៤ពាន់លានដុល្លារ។
ទោះយ៉ាងណា លំហូរសាច់ប្រាក់ជាយ៉ាងច្រើន ក្នុងការវិនិយោគលើមាសរបស់ចិនឆ្នាំនេះ គឺជាសញ្ញាប្រាប់អំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៃអារម្មណ៍វិនិយោគិននៅចិន។
លោក Gordon G. Chang អ្នកនិពន្ធសៀវភៅ The Coming Collapse of China និយាយថា វិនិយោគិនចិនមានការព្រួយបារម្ភច្រើន។
លោកបានថ្លែងថា “រូបិយប័ណ្ណចិនស្ថិតក្នុងកម្រិតខ្សោយ ហើយសេដ្ឋកិច្ចកំពុងធ្លាក់ចុះ”។
នៅដើមខែមីនា១ដុល្លារ ស្មើនឹង៦,៧យ័ន ប៉ុន្តែថ្មីៗនេះការដូរប្រាក់១ដុល្លារ អាចស្មើនឹង៧.០៧ យ័ន។ ប្រាក់យ័នមានតម្លៃទាបជាងកាលពីមួយឆ្នាំមុន។
ភាពទន់ខ្សោយនេះ ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
លោក Chang និយាយថា អត្រាកំណើនជាក់ស្តែងរបស់ប្រទេសនេះ ទំនងជាទាបជាងកំណើនប្រចាំឆ្នាំ៦,០ ភាគរយ ដែលបានបញ្ជាក់នាពេលថ្មីៗនេះ។ ទោះបីជាអ្នកជឿជាក់លើស្ថិតិរបស់រដ្ឋាភិបាលក៏ដោយ តួលេខនេះនៅតែតំណាងឱ្យកំណើនយឺតបំផុតសម្រាប់ប្រទេសចាប់តាំងពីឆ្នាំ១៩៩២។
លោក Chang ក៏បាននិយាយផងដែរថា រដ្ឋាភិបាលកំពុងរកឃើញថា ការចំណាយសាធារណៈ ដែលជំរុញដោយបំណុលមានសមត្ថភាព កាត់បន្ថយយ៉ាងច្រើន ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស។
ក្នុងន័យសាមញ្ញ សេដ្ឋកិច្ចចិនគឺស្ថិតនៅក្នុងស្ថានភាពលំបាក ហើយមានកិច្ចការតិចតួច ដែលអាចធ្វើបានដើម្បីដោះស្រាយបញ្ហា ឬយ៉ាងហោចណាស់អ្វី ដែលអាចធ្វើបាន ដូចជាការកាត់បន្ថយការគ្រប់គ្រងរដ្ឋ៕ (ប្រភព Forbes)៕