អាស៊ី​ត្រូវការ​ចំណាយ​ ១,៥ទ្រី​លាន​ដុល្លារ​ក្នុង១ឆ្នាំ​ ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញ​ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​ ត្រូវការ​វិនិយោគ​ច្រើនជាង៥​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​ ដើម្បី​អាច​បំពេញ​តាម​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​។ នេះ​បើ​យោង​តាម​សៀវភៅ​ដែល​បាន​បង្កើត​ថ្មី​ ដែល​សហការ​បោះពុម្ព​ផ្សាយ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​)។

យោង​តាម​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ សៀវភៅ​ថ្មី​មួយ​ដែល​ត្រូវ​បាន​កែសម្រួល​ដោយ​អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ សម្រាប់​ការគ្រប់គ្រង​ចំណេះដឹង​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ លោក​ Bambang​ Susantono​បាន​សរសេរ​ថា​ ភាគច្រើន​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ បច្ចុប្បន្ន​កំពុង​វិនិយោគ​តិច​ជាង​សំ​ណើរ៥​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ក្នុង​អត្រា​នេះ​ ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​រក្សា​ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​លំបាក​។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប៉ាន់ប្រមាណ​ថា​ តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នឹង​លើស​ពី ២២​,៦ទ្រី​លាន​ដុល្លារ​ រហូតដល់​ឆ្នាំ២០៣០​ ឬ ១​,៥ទ្រី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​ប៉ាន់ប្រមាណ​កើនឡើង​ដល់​ជាង២៦​ ទ្រី​លាន​ដុល្លារ​ ឬ១​,៧ទ្រី​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ នៅពេល​ការកាត់បន្ថយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ និង​ប្រែប្រួល​អាកាសធាតុ​ត្រូវ​បាន​ច្របាច់​បញ្ចូល​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ សៀវភៅ​ផ្តល់​ជូន​នូវ​វិធី​សាស្រ្ត​គោលនយោបាយ​ជាច្រើន​ ដូចជា​ ការ​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ស្ថាប័ន​ ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​ សម្រាប់​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​។ វា​ផ្តល់​នូវ​ដំណោះស្រាយ​ ក្រៅ​ទំរង់​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ពន្ធ​ ការ​វិនិយោគ​ឆ្លង​កា​ត់​ធំៗ​ និង​ការ​វិនិយោគ​ថាមពល​ និង​ថាមពល​ឆ្លាតវៃ​ ដើម្បី​ជួយ​បំពេញ​គំលាត​ហិរញ្ញប្បទាន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​។

សៀវភៅ​នេះ​ បាន​ស្វែងយល់​ពី​វិធី​សាស្រ្ត​ហិរញ្ញ​ប្ប​ទាន​ផ្សេង​ៗគ្នា​ ដើម្បី​បើក​មូលនិធិ​រយៈពេល​វែង​ពី​វិនិយោគិន​ស្ថាប័ន​ និង​ផ្តល់​នូវ​យន្តការ​ ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​កាន់តែ​ស៊ីជម្រៅ​។

ឧទាហរណ៍​ សៀវភៅ​នេះ​ ចូល​ទៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្តា​ប្រទេស​នានា​ក្រោម​អាស៊ាន​បូក៣​ គឺ​ប៊្រុយ​ណេ​ដា​រូ​សា​ឡឹម​ កម្ពុជា​ ចិន​ ឥណ្ឌូ​នេ​ស៊ី​ ជប៉ុន​ កូរ៉េ​ ឡាវ​ ម៉ាឡេស៊ី​មី​ យ៉ាន់​ម៉ា​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ និង​វៀតណាម​ ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​បំណុល​ក្នុង​ស្រុក​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ស្រុក​រយៈពេល​វែង​។ វា​ក៏​ពិនិត្យមើល​ការប្រើ​ប្រាស់​សញ្ញាប័ណ្ណ​ពណ៌បៃតង​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ ដល់​កំណើន​ប្រកបដោយ​ចីរភាព​នៅ​អាស៊ី​។

លោក​ Susantono​ បាន​ថ្លែង​ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សៀវភៅ​នេះ​ថា​ ​“ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​ ត្រូវ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ហិរញ្ញប្បទាន​ ក្រៅ​ប្រព័ន្ធ​ថ្មី​ដើម្បី​បំពេញ​តាម​តម្រូវការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​។

លោក​បន្ត​ថា​ “ខ្ញុំ​ជឿជាក់​ថា​បរិមាណ​សមូហភាព​ ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​អ្នកជំនាញ​មក​ពី​ក្នុង​ និង​ក្រៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នឹង​បង្កើត​ទិសដៅ​ជាក់លាក់​ និង​រឹង​មុំា​សម្រាប់​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ផ្តល់​នូវ​ការ​គិតគូរ​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here