ដោយ Donald Lee
ភ្នំពេញៈ ការិយាល័យស្ថិតិជាតិចិនបានចេញផ្សាយទិន្នន័យថ្មី ដែលបង្ហាញពីទិន្នន័យផលិតកម្មចិន បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីខែ ឧសភា ឆ្នាំនេះ។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលជាឧបករណ៍សម្រាប់វាស់ស្ថានភាពសេដ្ឋកិច្ចនៃវិស័យកម្មន្តសាល បានពិន្ទុនៅត្រឹម៤៩,៣ នៅក្នុងខែតុលា។ វាគឺជាការធ្លាក់ចុះបន្ថែមទៀត ពីពិន្ទុ ៤៩,៨ ដែលវិស័យនេះខែ កញ្ញា។
-->
សន្ទស្សន៍ PMI គឺជាសន្ទស្សន៍និន្នាការផលិតកម្មសេដ្ឋកិច្ច ដែលឃ្លាំមើលស្ថានភាពសុខភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសមួយ។
ការិយាល័យស្ថិតិជាតិចិនបាននិយាយថា “សន្ទស្សន៍ PMI លើសពី៥០ភាគរយឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចផលិតកម្មកំពុងរីកលូតលាស់ ប៉ុន្តែតិចជាង៥០ភាគរយបានឆ្លុះបញ្ចាំងពីផលិតកម្មសេដ្ឋកិច្ចកំពុងថមថយ”។

វិស័យផលិតកម្មចិន បានទទួលរងនូវការធ្លាក់ចុះជាច្រើនខែជាប់ៗគ្នា ចាប់តាំងពីខែ ឧសភា អំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកើនឡើង៕