ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្យូរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលតម្លៃ ១,៣ពាន់លានដុល្លាររបស់ថៃ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) បន្ទាប់ពីរដ្ឋាភិបាលថៃហាមឃាត់ការនាំចូលសារធាតុគីមីគ្រោះថ្នាក់ ដែលតែងតែរកឃើញនៅក្នុងផលិតផលកសិកម្មអាមេរិកនៅសប្តាហ៍នេះ។

-->
ការហាមឃាត់របស់រដ្ឋាភិបាលថៃ អាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញសណ្តែក និងស្រូវសាលីរបស់អាមេរិក ដែលមានតម្លៃ៧៧៣លានដុល្លារ។
គណៈកម្មាធិការជាតិថៃបានពិនិត្យពីភាពគ្រោះថ្នាក់ (NHSC) នឹងហាមឃាត់សារធាតុគីមី paraquat និង glyphosate ជារឿយៗត្រូវបានប្រើជាអ្នកបំផ្លាញស្មៅ ហើយថ្នាំសម្លាប់សត្វល្អិត chlorpyrifo ដោយចាប់ផ្តើមពីខែ ធ្នូ។
រដ្ឋាភិបាលអាមេរិកបានផ្ញើលិខិតមួយច្បាប់ យ៉ាងទទូចដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការហាមឃាត់សារធាតុគីមី ដែលមានជាញឹកញាប់នៅក្នុងទំនិញកសិកម្មអាមេរិក។
អនុរដ្ឋលេខាធិការក្រសួងកសិកម្មអាមេរិក លោក Ted McKinney បានមានប្រសាសន៍ថា “ប្រសិនបើការហាមឃាត់ត្រូវបានអនុវត្ត វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការនាំចូលទំនិញកសិកម្ម របស់ប្រទេសថៃដូចជាសណ្តែកសៀង និងស្រូវសាលី”។ លោកបន្តថា “ខ្ញុំសង្ឃឹមថា ថៃនឹងពិចារណាលើកង្វល់ទាំងនេះ និងរក្សាដែនកំណត់អតិបរិមាដែលនៅសេសសល់នាពេលបច្ចុប្បន្ន”។
អង្គការមិនរកប្រាក់ចំណេញអន្តរជាតិ GRAIN បានចេញផ្សាយរបាយការណ៍មួយដែលរិះគន់អាមេរិកចំពោះ សម្លុតគំរាមប្រទេសឱ្យទិញផលិតផលកសិកម្ម ដែលមានផ្ទុកទៅដោយថ្នាំសំលាប់សត្វល្អិត។
អង្គការ GRAIN បានឱ្យដឹងនៅក្នុងរបាយការណ៍ថា “អាមេរិកមានប្រវត្តិនៃការសម្លុតធ្វើបាបថៃ និងប្រទេសដទៃទៀត នៅពេលពួកគេចាត់វិធានការហាមឃាត់ ឬដាក់កម្រិតថ្នាំសំលាប់សត្វល្អិត និង GMOs ដែលផលិតដោយក្រុមហ៊ុន កសិ-គីមីរបស់អាមេរិក។
រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ គឺដោយសារតែថៃមិនបានការពារសិទ្ធិរបស់កម្មករ ជាពិសេសនៅក្នុងឧស្សាហកម្មនេសាទ។
ការព្យួរពន្ធគយនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែ មេសា ហើយនឹងរួមបញ្ចូលទំនិញថៃជិត៦០០មុខ។ ពន្ធលើទំនិញទាំងនោះនឹងកើនឡើងដល់៤,៥ ភាគរយ៕