ដោយ Donald Lee
បាងកកៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយនៅក្នុងសុន្ទរកថាមួយ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកកនៅសប្តាហ៍នេះថា អាមេរិកប្តេជ្ញាថានឹងនៅតែ ជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេស (FDI) កំពូលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងនៅក្នុងវេទិកាធុរកិច្ចឥណ្ឌូ ប៉ាស៊ីហ្វិកដែលឧបត្ថម្ភ ដោយអាមេរិកនៅទីក្រុងបាងកកនៅថ្ងៃនេះថា “អាមេរិកបានចូលរួម និងប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះតំបន់នេះ”។
-->
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះបាននិយាយថា អាមេរិកកំពុងដឹកនាំប្រទេសទាំងអស់ នៅក្នុង FDI នៅក្នុងតំបន់ជាពិសេសចិន។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា “ការវិនិយោគរបស់អាមេរិកនៅអាស៊ាន បានកើនឡើងដល់២៧១ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលច្រើនជាងការដែលអាមេរិក បានដឹកនាំទៅចិន និងជប៉ុន។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានមកដល់កិច្ចប្រជុំកំពូលអាស៊ាន ដោយមានប្រតិភូជាមួយនឹងក្រុមហ៊ុនអាមេរិកជាច្រើន ដែលចង់ភ្ជាប់បណ្តាញអាជីវកម្មនៅទូទាំងតំបន់។
មន្ត្រីមកពីក្រុមហ៊ុនអាមេរិកតំណាងឱ្យក្រុមហ៊ុន ដែលមានប្រាក់ចំណូលប្រចាំឆ្នាំសរុបជាង២,៨ទ្រីលានដុល្លារ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងការបរទេសអាមេរិក។
ក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុន AES Corporation ក្រុមហ៊ុន Baxter International ក្រុមហ៊ុន Bechtel ក្រុមហ៊ុន Bell Textron ក្រុមហ៊ុន Boeing ក្រុមហ៊ុន Capstone Turbine ក្រុមហ៊ុន Cheniere Energy ក្រុមហ៊ុន Citi ក្រុមហ៊ុន Honeywell International ក្រុមហ៊ុន LNG Limited/Magnolia LNG ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Securiport ក្រុមហ៊ុន Sierra Nevada ក្រុមហ៊ុន Tellurian ក្រុមហ៊ុន Tesla និងក្រុមហ៊ុន Varian Medical Systems និងក្រុមប្រឹក្សាវិស្វកម្មអាមេរិកនៃក្រុមហ៊ុនវិស្វកម្ម៕