ដោយៈ រ៉ាណេត
ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនទាំង២ ដែលមានទំហំទឹកប្រាក់សរុបចំនួន១២,៦លានដុល្លារ ដែលផ្តល់ឱកាសការងារបានចំនួន៥៤១៦នាក់។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិអនុញ្ញាត ដំណើរប្រតិបត្តិការលើការវិនិយោគនៅក្នុងខេត្តកណ្តាលចំនួន២ រួមមាន ទី១. “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៤៩៧នាក់។






