ដោយ វុត្ថា
ភ្នំពេញៈ ប្រទេសកម្ពុជាក៏ដូចជាប្រទេសនានា តែងតែពឹងផ្អែកលើការនាំចេញ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យមានភាពរ៉ឹងមាំ ហើយការនាំចេញបានតិចឬច្រើនអាស្រ័យលើទំនាក់ទំនង និងសមត្ថភាពផលិត។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយករបាយការណ៍៍មួយចំនួនទាក់ទងនឹងការនាំចេញ និងប្រភេទផលិតផលនៃការនាំចេញរបស់ប្រទេសកម្ពុជា ដែលបាននាំចេញទៅកាន់បណ្តាប្រទេសនានា។
ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៩នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់គោលដៅសំខាន់ៗដូចជា សហរដ្ឋអាមេរិក (២៩%) សហភាពអឺរ៉ុប (២៤%) ជប៉ុន (៨%) ចិន (៧%) អង់គ្លេស (៧%) កាណាដា (៦%) ថៃ (៤%) វៀតណាម (២%) ហើយមុខទំនិញចម្បងៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ អង្ករ បរិក្ខារអគ្គិសនី កៅស៊ូ និងផលិតផលកសិកម្មផ្សេងទៀត។

ជាមួយគ្នានេះ មុខទំនិញនាំចូលសំខាន់ៗមាន ដូចជា វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ យានយន្ត ប្រេងឥន្ធនៈ បរិក្ខារសំណង់ ម្ហូបអាហារនិងភេសជ្ជៈ និងជីកសិកម្មជាដើម ដែលនាំចូលពីប្រទេសចិន (៣៩%) ថៃ (១៥%) វៀតណាម (១៣%) ជប៉ុន (៥%) កូរ៉េខាងត្បូង (៣%) ឥណ្ឌូណេស៊ី (៣%) ហុងកុង (៣%) សិង្ហបុរី (២%) ម៉ាឡេស៊ី (២%) សហរដ្ឋអាមេរិក (២%) និងដាណឺម៉ាក (១%)៕






