ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍអណ្តូងប្រេងអប្សរារបស់ខ្លួននៅក្នុងប្លុក A ខណៈការធ្វើឱ្យប្រសើរឡើង និងការកែលម្អទូកដឹកជិញ្ជួនកំពុងបន្តនៅតំបន់ Benoi និង Gul drydock នៅសឹង្ហបូរី។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន។
កន្លែងធ្វើការត្រូវបានធ្វើ និងតម្លើងរួមជាមួយកន្លែងចំណតឧទ្ធម្ភាគចក្រ និងម៉ាស៊ីនសង្គ្រោះបន្ទាន់។ ផែស្ងួតទី ២ និងចុងក្រោយត្រូវបានបញ្ចប់។ នៅក្នុងកន្លែងនេះផងដែរគឺអង្គភាពផលិតថាមពលសំខាន់ៗចំនួនបីគឺបន្ទប់ប្តូរអគ្គិសនី និងបន្ទប់ប្តូរបន្ទាន់ ម៉ាស៊ីនស្ទូច និងឧបករណ៍បំលែងអគ្គិសនីសំខាន់ៗ។
ការកែច្នៃកំពុងស្ថិតនៅលើផ្ទៃ ១,២០០ គីឡូម៉ែត្រក្រឡា (៤៦៣ ម៉ែលការ៉េ) ដោយប្រើបច្ចេកវិទ្យា 3D ដែលទទួលបាននៅលើប្លុក A អំឡុងខែមិថុនា និងកក្កដា។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន KrisEnergy Ltd ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ជាម្ចាស់ស្ថានីយ៍ប្រេងអប្សារានៅប្លុក A ឱ្យដឹងថា ការអភិវឌ្ឍគម្រោងផ្សេងៗនៅតែដំណើរធម្មតា ទោះបីជាមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលបង្កចលាចលដល់ក្រុមហ៊ុននៅសឹង្ហបូរីនេះក៏ដោយ។
អ្នកនាំពាក្យក្រុមហ៊ុន KrisEnergy បានប្រាប់ Property Area Asia នៅថ្ងៃ១៨ ខែកញ្ញានេះក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា “ការអភិវឌ្ឍតំបន់ប្រេងអប្សរា (ប្លុកA) ត្រូវបានចាត់ទុកជារតនវត្ថុមួយនៅក្នុងផលប័ត្រទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន KrisEnergy និងកំពុងដំណើរការ”។
លោកបន្តថា “ដំណើរការទាញយកប្រេង នឹងសម្រេចបានតាមការគ្រោងទុក ដែលអាចនឹងដំណើរការនៅដើមឆ្នាំ២០២០ ខាងមុខ”។ បច្ចុប្បន្នក្រុមហ៊ុនកំពុងកែច្នៃសំភារៈ ក្នុងការសាងសង់គ្រោងទាញយកប្រេង និងជួសជុលកន្លែងផលិតកម្មសម្រាប់គម្រោង។
អ្នកនាំពាក្យក្រុមហ៊ុន KrisEnergy ឱ្យដឹងថា “ដែកថែបសម្រាប់គ្រឿងបរិក្ខារនានាកំពុងត្រូវបានដាក់ដំណើរការផលិត ហើយត្រូវបានរំពឹងថា នឹងដឹកចេញពីកន្លែងផលិតទៅកាន់តំបន់ប្លុកប្រេងនៅចុងខែកញ្ញា ឆ្នាំ២០១៩”។
អ្នកនាំពាក្យរូបខាងលើបានបានបន្ថែមទៀតថា “ការធ្វើឱ្យប្រសើរឡើង និងការកែលម្អផលិតកម្ម Ingenium II កំពុងបន្តនៅក្នុងទីធ្លា Keppel’s Benoi ក្នុងប្រទេសសឹង្ហបូរីជាមួយនឹងការតំឡើងចុងក្រោយបង្អស់ គឺបន្ទប់ត្រួតពិនិត្យកណ្តាល និងឧបករណ៍បំពាក់ថាមពល”៕






