ដោយ Donald Lee
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនៅតែស្ថិតក្នុងលំដាប់វិជ្ជមាន ដោយសារតែការរីកលូតលាស់នៅក្នុងវិស័យសេវាកម្ម និងផលិតកម្ម។ នេះបើយោងតាមធនាគារកណ្តាលម៉ាឡេស៊ី Bank Negara Malaysia (BNM) ។
កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីចុះបន្តិចបន្តូចពី ៤,៩ ភាគរយនៃផលិតផលសរុបក្នុងសក្រុក្នុងីសទី ២ មកត្រឹម ៤,៤ ភាគរយ ក្នុងីសទី ៣ ។
របាយការណ៍ប្រចាំត្រីមាសរបស់ធនាគារកណ្តាលម៉ាឡេស៊ី បានបង្ហាញថា “កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីមានកម្រិតមធ្យមដល់ ៤,៤ ភាគរយនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៩ ដែលបណ្តាលមកពីកំណើនសេដ្ឋកិច្ចទាប និងសកម្មភាពរុករករ៉ែ និងសំណង់ធ្លាក់ចុះ។
នៅផ្នែកតម្រូវការ សមាសធាតុតម្រូវការក្នុងស្រុក និងការនាំចេញសុទ្ធភាគច្រើនមានសន្ទុះកំណើនទាបជាងមុន”។ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបន្តធ្វើឱ្យកំណើនក្នុងវិស័យលក់រាយ និងរថយន្តរបស់ម៉ាឡេស៊ីធ្លាក់ចុះ រួមជាមួយផ្នែកដឹកជញ្ជូន និងផ្នែកពាក់ព័ន្ធនឹងការដឹកជញ្ជូន។ របាយការណ៍បានថ្លែងថា “វិស័យសេវាកម្មបានកើនឡើង ៥,៩ ភាគរយនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩។
ផ្នែកអនុវិស័យលក់ដុំ និងរាយការរីកលូតលាស់កាន់តែខ្លាំងក្នុងការលក់ដុំត្រូវបានកំណត់ដោយកំណើនទាបនៃផ្នែកលក់រាយ និងយានយន្ត។ កំណើនក្នុងវិស័យដឹកជញ្ជូន និងផ្នែកផ្ទុកក៏ទាបជាងចំពេលមានសកម្មភាពពាណិជ្ជកម្មចុះខ្សោយ ខណៈដែលហិរញ្ញវត្ថុ និងអនុវិស័យធានារ៉ាប់រងត្រូវបានធ្លាក់ចុះ ដោយសកម្មភាពហិរញ្ញប្បទានយឺត ទោះបីជាប្រាក់ចំណូលដែលពឹងផ្អែកលើថ្លៃសេវាខ្ពស់ក៏ដោយ”។
លោក Nor Shamsiah Mohd Yunus ទេសាភិបាលធនាគារកណ្តាល បាននិយាយប្រាប់អ្នកសារព័ត៌មានថា កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ ហើយបាននិយាយថា ធនាគារកណ្តាលដាក់ចេញនូវការកាត់បន្ថយអត្រាការប្រាក់ប្រសិនបើត្រូវការ”។

នៅក្នុងសន្និសិតកាសែតមួយលោក Yunus បាននិយាយថា “យើងមិនដើរលើផ្លូវដែលបានកំណត់ទុកជាមុនទេ។ យើងបន្តតាមដានការវិវឌ្ឍន៍ខាងក្រៅ និងរបៀបដែលវាជះឥទ្ធិពលដល់ទស្សនវិស័យរបស់យើងចំពោះកំណើន និងអតិផរណា ហើយយើងនឹងពឹងផ្អែកលើទិន្នន័យជានិច្ច”៕






