ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលនៃបាបាដុស និងរាជរដ្ឋាបាលភិបាលកម្ពុជា បានចាប់ផ្តើមបង្កើតទំនាក់ទំនងការទូត ក្នុងគោលបំណងជំរុញការយោគយល់គ្នាទៅវិញទៅមក និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពី ការបង្កើតទំនាក់ទំនងការទូតដែលចុះហត្ថលេខាដោយតំណាង នៃប្រទេសទាំងពីរកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមកនេះបានឱ្យដឹងថា ដោយឈរលើគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសក្នុងគោលបំណងគោរព និងពង្រឹងសន្តិសុខ និងសន្តិភាពអន្តរជាតិ សមភាពរវាងរដ្ឋ និងរដ្ឋអធិបតេយ្យភាពជាតិ ឯករាជ្យភាព សន្ធិសញ្ញាអន្តរជាតិ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទះក្នុងរវាងរដ្ឋ និងរដ្ឋ។
បានសម្រេចបង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរាជទូត និងរដ្ឋទូត ដោយអនុលោមតាមបទបញ្ញត្តិនៃអនុសញ្ញាទីក្រុងវីយ៉ែនស្តីពី ទំនាក់ទំនងការទូតចុះថ្ងៃទី១៨ ខែមេសាឆ្នាំ១៩៦១ ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមនេះតទៅ។
ជាសក្ខីភាព តំណាងហត្ថលេខីទាំងពីរ ដោយមានការអនុញ្ញាតពីរាជ/រដ្ឋបាភិបាលរៀងៗខ្លួន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ ជាពីរច្បាប់ដើម ជាភាសាអង់គ្លេស និងភាសាខ្មែរ ដែលអត្ថបទាំងពីរនេះមានតម្លៃស្មើគ្នា។
ប្រទេស Barbados គឺជាកោះអធិបតេយ្យមួយនៅក្នុងតំបន់ Lesser Antilles ដែលមានផ្ទៃដីត្រឹមតែ៤៣១គីឡូម៉ែត្រក្រឡា (១៦៦ ម៉ែត្រការ៉េ) ។ ប្រទេសនេះត្រូវបានអះអាងជាប្រទេសអេស្ប៉ាញនៅចុងសតវត្សរ៍ទី១៥ មុនពេលត្រូវបានកាន់កាប់ដោយអង់គ្លេសនៅដើមសតវត្សរ៍ទី១៧ ។ ប្រទេស Barbados គឺជាអាណានិគមអង់គ្លេសរហូតដល់ទទួលបានឯករាជ្យនៅឆ្នាំ១៩៦៦។
នៅឆ្នាំ២០១៩ ប្រជាជននៅក្នុងប្រទេស Barbados នេះ ត្រូវបានគេប៉ាន់ប្រមាណថាមាន២៨៧.០២៥នាក់ ដែលមានដង់ស៊ីតេ៦៦០នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា (១.៧០៤/ ម៉ែត្រការ៉េ)នៅក្នុងជំរឿនឆ្នាំ ២០១០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី១៨៣ នៅលើពិភពលោក និងមានផលិតផក្នុងស្រុកសរុប (GDP) ៤.៧៩៧ ពាន់លានដុល្លារអាមេរិក។
ទីក្រុងធំបំផុតនៃប្រទេស Barbados គឺ Bridgetown ដែលមានប្រជាជន ១១០,០០០ នាក់ និងដង់ស៊ីតេ៧,៣០០ នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា៕






