ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្មអាមេរិក WeWork ដែលមានតម្លៃទ្រព្យសកម្មរហូតដល់៤៧ពាន់លានដុល្លារ បានប្រកាសនៅក្នុងកំណត់ហេតុផ្ទៃក្នុងថា ក្រុមហ៊ុននឹងកាត់បន្ថយការងារចំនួន ៤០០០កន្លែងនៅសប្តាហ៍នេះ។
ក្រុមហ៊ុននេះបានខាតបង់ ១,២៥ពាន់លានដុល្លារ នៅត្រីមាសទី៣ស្តីពីការពង្រីក និងការធ្លាក់ចុះអត្រាការជួលអចលនទ្រព្យ។
ខណៈក្រុមហ៊ុនបានធ្លាក់ចុះ ក្រុមហ៊ុនបានសម្រេចចិត្តបណ្តេញសហស្ថាបនិក និងជានាយកប្រតិបត្តិដ៏វាងវៃលោក Adam Neumann និងដកខ្លួនចេញពីផ្សាហ៊ុននៅក្នុងខែ កញ្ញា។
ក្រុមហ៊ុនត្រូវការសាច់ប្រាក់ពីការវិនិយោគធំបំផុតរបស់ខ្លួន គឺក្រុមហ៊ុន Softbank ឬប្រថុយនឹងអស់ដើមទុនក្នុងខែ តុលា។
ប្រធានក្រុមហ៊ុនលោក Chairman Marcelo Claure បានបញ្ជាក់ថា “ដូចដែលខ្ញុំបាននិយាយនៅក្នុងកិច្ចប្រជុំ ក្រុមហ៊ុនចុងក្រោយរបស់យើង នៅក្នុងវិស័យដែលមិនគាំទ្រដោយផ្ទាល់ដល់គោលដៅអាជីវកម្មស្នូលរបស់យើង។ យើងត្រូវធ្វើការលុបបំបាត់ការងារចាំបាច់មួយចំនួន”។លោកបន្ថែមថា “នេះគឺជាការលំបាក ជាពិសេសដោយសារថាមពល និងការប្តេជ្ញាចិត្តជាច្រើនដែលបានចូលរួមចំណែក”។
ក្រុមហ៊ុន CBRE បានឱ្យដឹងថា នៅចំណុចកំពូលរបស់ក្រុមហ៊ុន WeWork បានកាន់កាប់ និងដំណើរការជិត៧០ភាគរយនៃការិយាល័យធ្វើការរួមនៅអាមេរិក។
របាយការណ៍ថ្មីរបស់ CBRE បានលើកឡើងថា “ជាង៩៨ភាគរយនៃសកម្មភាពភតិសន្យា ដែលអាចបត់បែនបាននៅក្នុងត្រីមាសទី៣ គឺនៅក្នុងការជួលឬការពង្រីកថ្មី។ ប្រតិបត្តិករតែមួយគឺ WeWork មានចំនួន៦៩ភាគរយ នៃសកម្មភាពភតិសន្យាភាពបត់បែនទាំងអស់នៅក្នុងត្រីមាសទី៣”។

ក្រុមហ៊ុនដែលមាននៅអាមេរិកនេះ បានប្រកាសកាលពីខែមុនថា ខ្លួននឹងបើកការិយាល័យថ្មីនៅសឹង្ហបូរី និងហ្វីលីពីន។
ក្រុមហ៊ុនអចលនទ្រព្យនេះ ផ្តល់ជូននូវការិយាល័យជួល និងសេវាកម្មការិយាល័យសម្រាប់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្មខ្នាតតូច និងសហគ្រាសធំៗ៕






