រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

0
រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​
រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង​ ទៅ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០ខាងមុខ​ ដែល​គ្រោង​ចំណាយ​រហូតដល់​ជាង៨០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

តាម​ផែនការ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​សរុប​ប្រមាណ ៣៣​,៣៣៩​,៦៣៣ លាន​រៀល​ ដែល​ស្មើនឹង​ប្រមាណ៨២២៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​។ គម្រោង​ចំណាយ​នេះ​ មាន​ប្រមាណ២៨.០១ភាគរយ​ នៃ​ផលទុនជាតិ​សរុប​ (ផសស​) និង​កើនឡើង២២.៧ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៩​។

ក្នុងចំណោម​គម្រោង​ចំណាយ​ថវិកាជាតិ​ ជាង៨ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​កម្ពុជា​សម្រាប់​ឆ្នាំ២០២០នេះ​ រាជរដ្ឋាភិបាល​មាន​ទិសដៅ​ជា​យុទ្ធ​សាស្រ្ត​ កំណត់​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ ឲ្យ​ស្ថិត​ក្នុង​កម្រិត​ចំនួន៣១​,០៩៥​,៨៥៥លាន​រៀល​ ដែល​ស្មើនឹង​ប្រមាណ​ជាង៧៦០០លាន​ដុល្លារ​ ត្រូវជា២៦​,១២ភាគរយ​នៃ​ផសស​ កើនឡើង២០​,៧ ភាគរយ​ បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ២០១៩​ ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​ មាន​ចំនួន​ ១៨​,០៣៦​,៨៨៤លាន​រៀល​ (ប្រមាណ ៤៤៥៩ លាន​ដុល្លារ​) និង​ចំណាយ​មូលធន​ថ្នាក់​ជាតិ​ មាន​ចំនួន១៣​,០៥៨​,៩៧១លាន​រៀល​ (៣២០០លាន​ដុល្លារ​)។

នៅក្នុង​ឆ្នាំ២០១៩​ ដែល​ជិត​បញ្ចប់​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​អស់​ថវិកា​ប្រមាណ២៧​,១៦៤​, ៩៩៦លាន​រៀល​ ដែល​ប្រហាក់​ប្រហែល​នឹង៦៧០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ចំណាយ​ទូទៅ​របស់​រដ្ឋ​ក្នុង​ឆ្នាំ២០១៩​។ ការ​ចំណាយ​នេះ​បាន​កើនឡើង១១.៤​ ភាគរយ​ បៀ​បនឹង​គម្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ២០១៨​ ដែល​មាន​ចំនួន​សរុប​ចំនួន​ ២៤​,៣៧៥​,១០២លាន​រៀល​៕

អានបន្ថែម៖ ការ​ចំណាយ​ថវិកាជាតិ​ឆ្នាំ២០២០​ ផ្តោត​លើ​វិស័យ​ចំនួន៤

LEAVE A REPLY

Please enter your comment!
Please enter your name here