ដោយ វុត្ថា
កូរ៉េៈ ទេសក្នុងតំបន់ទន្លេមេគង្គ- កូរ៉េបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ បានឯកភាពរួមគ្នា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី ការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
យោងតាមការផ្សព្វផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះបានឱ្យដឹងថា ក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសារធារណរដ្ឋកូរ៉េ និងប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងប្រាំ បង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែមសម្រាប់សហគមន៍ធុរកិច្ច និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន។
ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម។ តំបន់មេគង្គនេះ គឺជាតំបន់សេដ្ឋកិច្ចធម្មជាតិមួយ ដែលចងភ្ជាប់ដោយទន្លេមេគង្គ ដែលគ្របដណ្តប់លើផ្ទៃដី ២,៦លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៣២២៦លាននាក់។
នៅឆ្នាំ១៩៩២ ដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រទេសទាំង៥បានបញ្ចូលកម្មវិធី នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាអនុតំបន់ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងចំណោមប្រទេស។
ដោយមានការគាំទ្រពី ADB និងម្ចាស់ជំនួយដទៃទៀតកម្មវិធី GMS ជួយដល់ការអនុវត្ដគំរោងអនុតំបន់ ដែលមានអាទិភាពខ្ពស់ ក្នុងវិស័យដឹកជញ្ជូនថាមពលទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្សវិស័យទេសចរណ៍ពាណិជ្ជកម្ម ការវិនិយោគវិស័យឯកជននិងកសិកម្ម។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាព ដែលមានតម្លៃប្រហែល១១ពាន់លានដុល្លារ ត្រូវបានបញ្ចប់ឬកំពុងតែត្រូវបានអនុវត្តន៍ រួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវហាយវេ ពីរាជធានីភ្នំពេញ (កម្ពុជា) ហូជីមីញ (វៀតណាម) និងច្រករបៀងសេដ្ឋកិច្ចបូព៌ាបស្ចិម ដែលនឹងពង្រីកពីសមុទ្រអាល់ម៉ានទៅដាណាង ប្រទេសវៀតណាម។
អនុតំបន់នេះ គ្របដណ្តប់លើរុក្ខជាតិ និងសត្វ ដែលបានពង្រីកទៅភាគខាងជើង តាមបណ្តោយឧបទ្វីបម៉ាឡេស៊ី ចូលទៅក្នុងប្រទេសថៃ បានហ៊ុមព័ទ្ធលើភ្នំខ្ពស់ៗពីភ្នំហិម៉ាឡៃ និងបានរីកចម្រើនតាមបណ្តោយជ្រលងទន្លេដ៏ទូលំទូលាយ ជាព្រៃស្ងួតស្ងួតស្រដៀងគ្នានឹងប្រទេសឥណ្ឌា។
ទន្ទឹមនឹងនេះ ទំនាក់ទំនងពាណិជ្ជកម្ម ដែលកំពុងរីកចម្រើន ក្នុងចំណោមបណ្តាប្រទេសនៅតាមទន្លេមេគង្គ បានផ្តល់ជាប្រយោជន៍ ដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនការវិនិយោគ និងការចល័តពលកម្ម។ លើសពីនេះទៀតធនធានធម្មជាតិជាពិសេស គឺវារីអគ្គីសនីកំពុងចាប់ផ្តើមបង្កើត និងប្រើប្រាស់នៅតាមមូលដ្ឋាន។

ធនធានមនុស្ស និងធនធានធម្មជាតិដ៏សម្បូរបែបនៃតំបន់មេគង្គ បានធ្វើឱ្យវាក្លាយជាព្រំដែនថ្មី នៃកំណើនសេដ្ឋកិច្ចអាស៊ី។ ជាការពិតណាស់តំបន់មេគង្គមានសក្តានុពល ក្នុងការក្លាយជាតំបន់រីកលូតលាស់លឿន បំផុតរបស់ពិភពលោក៕






