ធនាគារពិភពលោក​៖ ធនាគារពាណិជ្ជ​កម្ម​បាន​និង​កំពុង​ជំរុញ​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារពាណិជ្ជ​កម្ម​នៅក្នុង​រដ្ឋធានី​ភ្នំពេញ​បាន​ផ្តល់​ទុ​វិនិយោគ​លើ​ការ​រីកចម្រើន​នៃ​អចលនទ្រព្យ​ជាមួយនឹង​ប្រាក់កម្ចី​អចលនទ្រព្យ​ និង​សំណង់​មាន​ចំនួន​ជាង​មួយភាគបី​នៃ​ផលប័ត្រ​របស់​ពួកគេ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​នៅ​ថ្ងៃ​ ពុធ​នេះ​។

ភាគរយ​នៃ​ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​គឺជា​ការ​កើនឡើង​យ៉ាង​ខ្លាំង​ពីឆ្នាំ​មុន​ និង​ស្រប​ពេល​ជាមួយនឹង​លំហូរ​ចូល​យ៉ាងច្រើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ ទន្ទឹម​នឹង​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ធនាគារពិភពលោក​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​ពង្រីក​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ក្នុង​ស្រុក​ និង​បរទេស​។

ខណៈ​ការនាំចេញ​ពាណិជ្ជកម្ម​ត្រូវ​បាន​ព្យាករ​ថា​មាន​ភាពយឺត​យ៉ាវ​ វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​ជំរុញ​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដោយ​ក្លាយជា​អតិថិជន​ធំ​បំផុត​នៃ​ផលិតផល​ប្រាក់កម្ចី​របស់​ពួកគេ​។ ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​កាន់កាប់​កន្លែង​ធំ​បំផុត​នៅក្នុង​ផលប័ត្រ​របស់​ធនាគារពាណិជ្ជ​កម្ម​នៅ​កម្ពុជា​។

របាយការណ៍​ធនាគារពិភពលោក​ បាន​បញ្ជាក់​ថា​ “នៅក្នុង​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ឥណទាន​ធនាគារ​នឹង​រួមបញ្ចូល​គ្នា​នូវ​វិស័យ​សំណង់​អចលនទ្រព្យ​ និង​បញ្ចាំ​បាន​កាន់កាប់​ចំណែក​ធំជាង​គេ​គឺ​ ២៩,៥​ ភាគរយ​នៃ​ឥណទាន​ធនាគារ​សរុប​ចំនួន​ ២១,៩​ ពាន់​លាន​ដុល្លារ​ដែល​បាន​ផ្តល់​ដល់​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​របស់​កម្ពុជា​”។

មុន​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ ១០​ ឆ្នាំមុន​ ឥណទាន​របស់​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ឈាន​ដល់​ត្រឹម​ ២៣​ ភាគរយ​ប៉ុណ្ណោះ​។របាយការណ៍​របស់​ធនាគារពិភពលោក​ បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៩​ ធនាគារពាណិជ្ជ​កម្ម​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ប្រាក់កម្ចី​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៦,៤​ ពាន់​លាន​ដុល្លារ​ដែល​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​អាជីវកម្ម​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​ដែល​ធ្វើ​ឱ្យ​អត្រា​ឥណទាន​របស់​ធនាគារ​កើនឡើង​ ៤០​ ភាគរយ​។

ស្ថាប័ន​ហិ​រញ្ញ​ត្ថុ​ Moody’s​ Investors​ Service​ Inc​ បាន​កត់សំគាល់​នៅក្នុង​របាយការណ៍​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅដើម​ឆ្នាំនេះ​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ឈាន​ទៅ​រក​កំណើនថេរ​ ដោយសារ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ចិន​ចូលក្នុង​វិស័យ​អចលនទ្រព្យ​។

ទោះ​យ៉ាងណា​ របាយការណ៍​នេះ​ក៏បាន​ព្រមាន​ផង​ដែរ​ថា​ ការពឹងផ្អែក​របស់​វិស័យ​ធនាគារ​លើ​វិស័យ​អចលនទ្រព្យ​អាច​នឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ប្រឈម​នឹង​គ្រោះថ្នាក់​ ប្រសិនបើ​ការ​វិនិយោគ​បរទេស​ចូល​មក​កម្ពុ​ជាំ​មានការ​បាត់បង់​ ដោយ សារ​ការប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក​ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​វិនិយោគិន​បារម្ភ​អំពី​សកលលោក​ដែល​ជិតនឹង​ជួប​វិបត្តិសេដ្ឋកិច្ច​។

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​តំបន់​អាស៊ី​នឹង​ថមថយ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​ និង​ការ​រំខាន​ដល់​សង្វាក់​តម្លៃ​ពិភពលោក​ដែល​មាននៅ​ក្នុង​សេដ្ឋកិច្ច​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។

របាយការណ៍​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​យឺតយ៉ាវ​នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​នៅតែ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មានការ​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។ របាយការណ៍​នេះ​ ឱ្យ​ដឹង​ថា​ “សេដ្ឋកិច្ច​កម្ពុជា​រំពឹង​នឹង​ធ្លាក់​ចុះ​យឺត​ៗក្នុងរយៈពេល​ខ្លី​ និង​មធ្យម​”។ របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ “កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ទទួល​បាន​ ៧ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៧,៥​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here