កម្ពុជា​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាងគេ​ក្នុង​តំបន់

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រាកំណើន​ខ្ពស់​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​តំបន់​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ក្បាលម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

មនុស្សជា​ច្រើន​អាច​ពិចារណា​ថា​ វៀតណាម​កំពុង​រីកចម្រើន​ខ្លាំង​ជាង​សមាជិក​ដទៃទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ដោយ​ប្រទេស​នេះ​ទទួល​បានការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ថា​ជា​ទិសដៅ​សម្រាប់​ប្រតិបត្តិ​ការផលិត​កម្ម​ចិន​ នៅពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។ប៉ុន្តែ​ក្នុងនាម​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​តូច​ កម្ពុជា​មាន​សក្តា​នុ​ពល​ខ្លាំង​សម្រាប់​រក្សា​កំណើន​សេដ្ឋកិច្ច​។

ការព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ (IMF​) នៅក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ខ្លួន​ដែល​បាន​ចេញផ្សាយ​នៅ​ពាក់កណ្តាល​ខែតុលា​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​នឹង​កើនឡើង​ ៧ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ ដែល​មាន​កំណើន​ច្រើនជាង​វៀតណាម​ដែល​មាន​កំណើន​ត្រឹម​ ៦,៥​ ភាគរយ​។

កម្ពុជា​បាន​រក្សា​ជំហរ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​តំបន់​ចាប់តាំងពី​ឆ្នាំ​ ២០១៧​។ ក្រៅពី​ IMF​ ធនាគារពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏បាន​ព្យាករណ៍​ថា​ កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រហែល​ ៧ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩​ ។

នៅពេល​ដែល​ប្រទេស​មាន​សេដ្ឋ​កិ​ច្ច​ធំៗ​ នៅ​អាស៊ី​ ដូចជា​ ចិន​ ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី​ និង​ថៃ​កំពុង​ពុះពារ​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ ដោយសារ​មូលហេតុ​ ៣ យ៉ាងដូច​បានឃើញ​ក្នុង​ការព្យាករណ៍​របស់​ IMF​ ។ទីមួយ​គឺ​ការនាំចេញ​សម្លៀកបំពាក់​ និង​ផលិតផល​ផ្សេងទៀត​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ១២​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​។

ទោះបី​ការនាំចូល​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ១៦​ ភាគរយ​ និង​បង្កើន​ឱនភាព​គណនីចរន្ត​ដល់​ ១៣​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ក៏ដោយ​ ឱនភាព​នោះ​នឹង​មាន​ច្រើនជាង​ការ​ទូទាត់​ដោយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឈាន​ដល់​ ២៤​ ភាគរយ​នៃ​ផលិតផល​សុ​រប​ក្នុង​ស្រុក​ដែល​ជា​កត្តារួម​ចំណែក​ទី​ ២ ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ឆាប់រហ័ស​។

មូលហេតុ​ទី​ ៣ គឺ​អត្រា​អតិផរណា​មធ្យម​ ២,២​ ភាគរយ​ ទោះបី​មានការ​ឡើងថ្លៃ​ប្រេងឆៅ​ដែល​ប្រជាជន​កម្ពុជា​ពឹងផ្អែក​ទាំងស្រុង​លើ​ការនាំចូល​ក៏ដោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here