ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយនឹង លោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម មានការរីកចំរើន និងក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
សម្តេចបន្តថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមគឺជួយដល់ស្ថិរភាពសេដ្ឋកិច្ចនយោបាយក្នុងតំបន់ផងដែរ ដែលក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យធ្វើយ៉ាងណា សម្ដេចតេជោបន្តថា វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលបានកំណត់ឱ្យដល់កម្រិត៥ពាន់លានដុល្លារនៅឆ្នាំ ២០២០នេះ តែការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺអាចធំជាង ៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេងយើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី។
សម្ដេចតេជោថា កម្ពុជានៅឆ្នាំក្រោយនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងនៅនេះគប្បីណាប្រទេសយើងទាំងពីរសហការគ្នារួមគ្នាគាំទ្រគាំទ្រគ្នាទៅវិញទៅមកទាំងនៅកិច្ចប្រជុំនៅវៀតណាមនិងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះបានរីកចម្រើនឡើងថែមទៀត។
លោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅប្រទេសវៀតណាមមានការអភិវឌ្ឍយ៉ាងល្អប្រសើរគោលដៅទាំង១២ របស់រដ្ឋាភិបាលវៀតណាមដែលបានដាក់ចេញមកត្រូវបានសម្រេចហើយកំពុងតែជំរុញការអនុវត្តឲ្យបានសម្រេចស្របតាមគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

លោកបន្តថា សេដ្ឋកិច្ចវៀតណាមនៅពេលនេះ មានការកើនឡើងប្រមាណ ៧ភាគរយ ហើយអតិផរណាទាបមានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។ លោកក៏បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ៕






