ដោយ ប៊ី
ភ្នំពេញៈ សភាពាណិជ្ជកម្ម និងឧស្សាហកម្មឌូបៃ បានរៀបចំសិក្ខាសាលាមួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដែលបានកំណត់និន្នាការសេដ្ឋកិច្ចសំខាន់ៗ ដែលរំពឹងថានឹងផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចសកល និងពាណិជ្ជកម្មនៅឆ្នាំ២០២០ ក៏ដូចជាឱកាសទីផ្សារ ដែលផ្តល់សក្តានុពលបំផុតសម្រាប់អាជីវកម្មនៅឌូបៃ។
សិក្ខាសាលាបានពិនិត្យលើកត្តាសំខាន់ៗ និងការវិវឌ្ឍន៍ដែលជះឥទ្ធិពលដល់កំនើនពាណិជ្ជកម្មសកលនៅឆ្នាំ២០១៩ និងបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ពាណិជ្ជករដែលមានមូលដ្ឋាននៅឌូបៃ ដើម្បីធ្វើពិពិធកម្មការនាំចេញ និងផ្តោតលើទីផ្សារលើសពីតំបន់ Mena ។
បទបង្ហាញផ្តល់ព័ត៌មា នបានផ្តល់នូវទិដ្ឋភាពទូទៅនៃឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងលេចចេញ នៅក្នុងបណ្តាប្រទេសអាស៊ាន និងបានចង្អុលបង្ហាញពីចំនួនប្រជាជន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការទទួលយកបច្ចេកវិទ្យាថ្មីៗជាកត្តាគន្លឹះជំរុញសន្ទុះកំណើននៅពីក្រោយសេដ្ឋកិច្ចក្នុងតំបន់។

សឹង្ហបូរី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងម៉ាឡេស៊ីត្រូវបានកំណត់ថា ជាប្រទេសអាស៊ានកំពូលសម្រាប់អ្នកនាំចេញឌូបៃ។ ការបង្កើតផ្លូវហោះហើរកាន់តែច្រើន រវាងអារ៉ាប់រួមអេមីរ៉ាត និងអាស៊ីអាគ្នេយ៍នាពេលអនាគតត្រូវបានរំពឹងថា នឹងជំរុញលំហូរពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយថ្លៃដើម នៃការធ្វើពាណិជ្ជកម្មដែលធ្វើឱ្យទីផ្សារអាស៊ាន កាន់តែទាក់ទាញដល់អ្នកនាំចេញនៅឌូបៃ។
បទបង្ហាញទី២ បានផ្តល់នូវការយល់ដឹងអំពីតម្លៃ នៃការនាំចេញរបស់ឌូបៃទៅកាន់ទ្វីបអាហ្រ្វិក ដែលនៅតែស្ថិតក្រោមសក្តានុពលពេញលេញនៅឡើយ។ ប្រទេសកេនយ៉ា ម៉ូហ្សំប៊ិក តង់ហ្សានី អេហ្ស៊ីប និងសេណេហ្គាល់ ត្រូវបានដាក់ឈ្មោះថាជាទីផ្សារអាហ្រ្វិកកំពូលសម្រាប់អ្នកនាំចេញឌូបៃ ដោយសារប្រទេសទាំងនេះ ផ្តល់នូវឱកាសអាជីវកម្មយ៉ាងទូលំទូលាយសម្រាប់ពាណិជ្ជករក្រុមហ៊ុនដឹកជញ្ចូន និងក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងនោះ។
លោក Belaid Rettab នាយកជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងវិស័យអភិវឌ្ឍន៍អាជីវកម្មប្រកបដោយចីរភាពនៅឯឌូបៃ បានពន្យល់ក្នុងសិក្ខាសាលានោះថា “នៅក្នុងពិភពអាជីវកម្ម ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ វាគ្មានសំខាន់ជាងអ្វីដែលក្រុមហ៊ុននានា ដើម្បីទទួលបានព័ត៌មានអំពីនិន្នាការសំខាន់ៗក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក និងដាក់ខ្លួនពួកគេ ដើម្បីរក្សាបាននូវការប្រកួតប្រជែងរបស់ពួកគេ”។
លោកបានបន្តថា “តាមរយៈការរៀបចំសិក្ខាសាលានេះ យើងមានគោលបំណងផ្តល់ ឱ្យសមាជិករបស់យើងនូវទីផ្សារដ៏មានតម្លៃ។ ភាពវៃឆ្លាតជួយពួកគេធ្វើការសម្រេចចិត្តអាជីវកម្ម កាន់តែមានភាពច្បាស់លាស់ និងស្វែងរកឱកាសពង្រីកពិភពលោក”។

លោកបានកត់សម្គាល់ថា ការផ្លាស់ប្តូរទម្រង់ពាណិជ្ជកម្ម ការកើនឡើងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមផ្សេងៗបានជះឥទ្ធិពល ដល់ស្ថានភាពពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០១៩ ប៉ុន្តែក៏បានចង្អុលបង្ហាញផងដែរថា មានទីផ្សារកំពុងរីកចម្រើនជាច្រើន ដែលផ្តល់នូវឱកាសអាជីវកម្ម គួរឱ្យទាក់ទាញជាច្រើនដែលអាជីវកម្ម ដែលមានមូលដ្ឋាននៅឌូបៃអាចទទួលបានអត្ថប្រយោជន៍៕ (ប្រភព Khaleej Times)៕






