វិនិយោគិន​បរទេស​៖ កម្ពុជា​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិ​ស័យ​ងចលនទ្រព្យ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ស្រ្តង​ហូល​ត្រាស​ធី​ ឯ.ក​ ​ដែល​ជា​អ្នក​កវិ​និ​យោគ​បរទេស​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សក្តា​នុ​ពល​ខ្ពស់​លើ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ផ្សេងទៀត​ ខណៈ​វិស័យ​នេះ​បាន​នឹង​កំពុង​មានការ​រីក​ចំរើន​។

លោក​ KEVIN​ Chang​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ស្រ្តង​ហូល​ត្រាស​ធី​ ឯ.ក​ ក្នុង​ជំនួប​ពិភាក្សា​ ជាមួយ​លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា​នៅ​ព្រឹក​ ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​ ដោយ​ផ្តោត​ក្នុង​គោលបំណង​មក​សិក្សា​ស្វែងយល់​ពី​ច្បាប់​វិនិយោគ​ និង​សក្តា​នុ​ពល​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

លោក​ KEVIN​ Chang​ បន្ត​ថា​ “ក្រោយពី​បាន​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​សេដ្ឋកិច្ច​នៅ​កម្ពុជា​រួចមក​ ខ្ញុំ​យល់ឃើញ​ ថា​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​ស្ថិរភាព​ល្អ​ និង​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​ កសិកម្ម​ និង​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​របស់​លោក​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដើម្បី​រួមចំណែក​ជួយ​ស្រូប​យក​ កម្លាំង​ពលកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​ ឱ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ឡើង​។

លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា​ បាន​ស្វាគមន៍​ចំពោះ​ក្រុម​ហ៊ុន​ស្រ្តង​ហូល​ត្រាស​ធី​ ឯ.ក​ ដែល​បាន​មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​។ លោក​បន្ត​ថា​ កម្ពុជា​ បាន​ឆ្លងកាត់​សង្រ្គាម​រំា​រៃ​ជា​ ច្រើន​ទស្ស​វត្ស​មក​ហើយ​។ នៅក្នុង​របប​ប៉ុ​លព​ត ហេ​ដ្ឋា​រចនា​សម្ព័​ននា​នា​ត្រូវ​បាន​បំផ្លាញ​រលាយ​ខ្ទេចខ្ទី​ស្ទើ​គ្មាន​សល់​។ របប​នោះ​បាន​ សំ​លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​ជិត​បី​លាន​នាក់​។

លោក​បន្ថែម​ថា​ កម្ពុជា​បាន​បង្កើត​ច្បាប់​ជាច្រើន​ ក្នុង​នោះ​មានច្បាប់​វិនិយោគ​ដែល​បាន​បើកទូលាយ​អោយ​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​មក​ពីក្រៅ​ប្រទេស​អាច​រកស៊ី​បណ្តាក់​ទុន​នៅ​កម្ពុជា​បាន​ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។

លោក​ KEVIN​ Chang​ បាន​បន្ត​ថា​ លោក​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​របស់​កម្ពុជា​ដល់​វិ​និ​យោ​គិន​ផ្សេង​ៗទៀត​ អោយ​មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ ឲ្យបាន​កាន់តែ​ច្រើន​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here