ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ពង្រីក​ការ​តភ្ជាប់​ផ្លូវ​ហោះហើរ​ថ្មី​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ចំនួន​ ២ បាន​ប្រកាស​ពី​ផ្លូវ​ហោះហើរ​ថ្មី​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​គោលដៅ​នានា​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​កាសែត​ភាសាអង់គ្លេស​មួយ​ចុះផ្សាយ​កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេម​បូ​ឌា​អ៊ែរ​វ៉េ​នឹង​ចាប់ផ្តើម​ជើងហោះហើរ​រវាង​ភ្នំពេញ​ និង​សិន​ជិន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​នៅ​ថ្ងៃទី​ ២៧​ ខែ​ ធ្នូ​។ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្តើម​ហោះហើរ​ពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២ ខែ​ មករា​ ទៅកាន់​តំបន់​ Chengdu​ ដែល​ជារ​ដ្ឋ​ធានី​នៃ​ខេត្ត​ស៊ី​ឈួ​នភា​គនិរតី​ប្រទេស​ចិន​ ។

ទីក្រុង​សិន​ជិន​ និង​ទីក្រុង​ឆេង​ឌូ​គឺជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​សំខាន់​។ក្រុមហ៊ុន​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ “ផ្លូវ​ថ្មី​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំង​បី​ កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​អ្នកដំណើរ​”។

សេចក្តី​រាយការណ៍​បាន​បន្ថែម​ថា​ “យើង​បាន​ទន្ទឹង​រង​ចាំ​ការ​បើក​ដំណើរការ​ផ្លូវ​ទាំងពីរ​នេះ​ជាយូរមកហើយ​ ហើយ​យើង​រំពឹង​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​”។

ក្រុមហ៊ុន​ JC​ Airlines​ នឹង​ចាប់ផ្តើម​ហោះហើរ​ពី​ភ្នំពេញ​ទៅ​តំបន់​ Guiyang​ នៅ​ថ្ងៃទី​ ២៩​ ខែ​ ធ្នូ​។ តំបន់​ Guiyang​ គឺជា​រដ្ឋធានី​នៃ​ខេត្ត​គួយ​ចូវ​នៅ​ភាគ​និរតី​ប្រទេស​ចិន​។ ចំនួន​ជើងហោះហើរ​ត្រង់​ជាមួយ​ចិន​បាន​និង​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​។

អាកាសយាន​ដ្ឋាន​កម្ពុជា​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ប្រមាណ​ ៥០០​ ជើង​ទៅ​និង​មក​ពី​គោលដៅ​នានា​ក្នុង​ប្រទេស​ចិន​ជា​រៀងរាល់​សប្តាហ៍​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ (SSCA​) ។លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បានឱ្យ​ដឹង​ថា​ ភ្នំពេញ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​ទីក្រុង​ចំនួន​ ២៣​ នៅក្នុង​ប្រទេស​ចិន​តាមរយៈ​អាកាសចរណ៍​ ខណៈ​ខេត្តសៀមរាប​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិសដៅ​ចំនួន​ ២៣​ និង​ខេត្ត​ព្រះសីហនុ​ ភ្ជាប់​ទៅ​នឹង​ទិសដៅ​ចំនួន​ ១៥​ នៅក្នុង​ប្រទេស​ចិន​។

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ១៩​ ប្រតិបត្តិ​ការ​ផ្លូវ​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ​។ លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​បន្ថែម​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ១៤​ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​គឺ​មក​ពី​ចិន​ និង​នៅសល់​គឺជា​ក្រុមហ៊ុន​ក្នុង​ស្រុក​។ចិន​នៅតែ​បន្ត​ជា​ប្រភព​ទេសចរណ៍​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។

យោង​តាម​របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​ទេសចរណ៍​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ជាង​ ២ លាន​នាក់​ក្នុងរយៈពេល​ ១០​ ខែ​ឆ្នាំ​ ២០១៩​ កើនឡើង​ ២៤,៤​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជនជាតិ​ចិន​តំណាង​ឱ្យ​ ៣៨​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​។ក្រសួង​មាន​គោលបំណង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ ៣ លាន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ​ ២០២០​ ចំនួន​ ៥ លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​ និង​ ៨ លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here