ដោយ ប៊ី
ភ្នំពេញៈ ឥណ្ឌាត្រូវបានរំពឹងថានឹងវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទីបួនលើពិភពលោកក្នុងឆ្នាំ ២០២៦ និងជប៉ុនក្លាយជាប្រទេសធំលំដាប់ទី ៣ ក្នុងឆ្នាំ ២០៣៤។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជា្រវធុរកិច្ច និងសេដ្ឋកិច្ច (CEBR) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។
របាយការណ៍ បានបន្ថែមទៀតថា ឥណ្ឌាក៏ត្រូវបានកំណត់ដើម្បីសម្រេចបាននូវផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៥ ទ្រីលានដុល្លារនៅឆ្នាំ ២០២៦ ពោលគឺ ២ ឆ្នាំក្រោយជាងគោលដៅរបស់រដ្ឋាភិបាល។
របាយការណ៍ដែលមានចំណងជើងថា តារាងសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ បានឱ្យដឹងថា “ឥណ្ឌាបានវ៉ាដាច់ប្រទេសបារាំង និងអង់គ្លេសក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី ៥ លើពិភពលោកក្នុងឆ្នាំ ២០១៩ហើយរំពឹងថានឹងវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសធំទី ៤ ក្នុងឆ្នាំ ២០២៦ និងជប៉ុនក្លាយជាប្រទេសធំទី ៣ ក្នុងឆ្នាំ ២០៣៤”។
យោងតាម CEBR ជប៉ុន អាល្លឺម៉ង់ និងឥណ្ឌានឹងប្រជែងដណ្តើមតំណែងទី ៣ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។យោងតាមគោលដៅរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ដែលដឹកនាំរដ្ឋាភិបាលក្នុងការដណ្តើមចំណែកសេដ្ឋកិច្ចដែលមានតម្លៃដល់ ៥ ទ្រីលានដុល្លារនៅឆ្នាំ ២០២៤ បាននិយាយថា “ឥណ្ឌាក៏ត្រូវបានកំណត់ថានឹងសម្រេចបាននូវផលិតផលក្នុងស្រុកសរុបចំនួន ៥ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២៦ – ២ ឆ្នាំក្រោយជាងគោលដៅរបស់រដ្ឋាភិបាលបច្ចុប្បន្ន”។
ប៉ុន្តែបញ្ហាប្រឈមជាច្រើនដែលប្រមូលផ្តុំពាសពេញសេដ្ឋកិច្ចកំពុងនាំឱ្យមានមនុស្សជាច្រើនចោទសួរពីការដែលអាចរក្សាបាននៃគោលដៅនេះ។
ថ្មីៗនេះ អតីតទេសាភិបាលធនាគារកណ្តាលលោក C Rangarajan បាននិយាយថា នៅក្នុងអត្រាកំណើនបច្ចុប្បន្នការឈានដល់គោលដៅផលិតផលសរុបក្នុងស្រុកដែលមានតម្លៃ ៥ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៤-២៥ គឺមិនមានបញ្ហាទេ។
ការកែប្រែទិន្នន័យរបស់ឥណ្ឌាមានន័យថាឆ្នាំ ២០១៩ គឺជាឆ្នាំដែលសេដ្ឋកិច្ចរបស់ប្រទេសនេះឈានដល់ទំហំសេដ្ឋកិច្ចអង់គ្លេស និងបារាំង៕






