អ្នកវិភាគថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពធូរស្រាលឡើងវិញនៅឆ្នាំ២០២០

0

ដោយ​ ​ប៊ី​
​ភ្នំ​ពេញៈ​ ​អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច​ ​និង​ទីផ្សារ​សំ​ខាន់​ៗ​មួយចំនួន​បានឱ្យ​ដឹង​ថា​ ​សេដ្ឋកិច្ច​របស់​ពិភពលោក​ ​គួរតែ​មាន​ពេលវេលា​ល្អ​ប្រសើរ​នៅ​ឆ្នាំ២០២០​ ​ជាង​ឆ្នាំ២០១៩ដែល​ទើប​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ​។​

​ពួកគេ​គិតថា​ ​វា​មិនមែន​ជា​ការ​រីកចម្រើន​នោះ​ទេ​ ​ប៉ុន្តែ​ការ​ធូរស្បើយ​ពី​ការ​ព្រួយបារម្ភ​នា​ពេល​ថ្មី​ៗ​នេះ​ ​គួរតែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​រីក​លូតលាស់​ទៅមុខ​បន្ត​។​
​ធនាគារ​វិនិយោគ Morgan​ ​Stanley​ ​ដែល​មូលដ្ឋាន​នៅ​អាមេរិក​ ​បាន​បង្ហាញ​នៅក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ឆ្នាំ២០២០របស់​ខ្លួន​ថា​ ​“​ឥឡូវនេះ​ជាមួយនឹង​ភាព​ធូរស្រាល​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​ ​និង​គោលនយោបាយ​រូបិយវត្ថុ​ក្នុង​ពេល​ដំណាលគ្នា​ ​យើង​គិតថា​ម៉ាក្រូ​សេដ្ឋកិច្ច​អាច​បន្ត​ជឿនលឿន​ទៅមុខ​បាន​”​។​
​ធនាគារ​ខ្នាត​យក្ស​ដែល​ឈ្មោះថាGoldman​ ​Sachs​ ​ក៏បាន​ពិពណ៌នា​ដូចគ្នា​ផង​ដែរ​ថា​ជា​ ​“​ទស្សនៈ​សុទិដ្ឋិនិយម​”​ ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ២០២០​។​ ​កំនើន​សេដ្ឋកិច្ច​នេះ​ ​គួរតែ​ត្រូវ​បាន​កំណត់​ដោយ​កត្តា​ជាច្រើន​ ​ប៉ុន្តែ​ការ​ថយ​ចុះ​នៃ​ការភ័យខ្លាច​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​គួរ​ឱ្យ​ភ័យខ្លាច​ ​ក្នុង​ឆ្នាំ២០១៨​ ​និង​ឆ្នាំ២០១៩​ ​គួរតែ​អនុញ្ញាត​ឱ្យ​មានការ​រីកចម្រើន​សម្រាប់​ពេលវេលា​ល្អ​ប្រសើរ​នៅ​ឆ្នាំ២០២០​។​

​ធនាគារ​ ​Goldman​ ​Sachs​ ​បានឱ្យ​ដឹង​ថា​ ​“​រួម​ជាមួយ​ ​ភាព​ធូរស្រាល​រវាង​អាមេរិក​ ​និង​ចិន​ ​និង​ការកាត់បន្ថយ​ភាព​មិន​ប្រាកដប្រជា​ ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ​(​Brexit​)​ ​ទំនងជា​អាច​ជួយ​ដល់​ពាណិជ្ជកម្ម​សកលលោក​ងើបឡើង​វិញ​”​។​
​សេចក្តី​ប្រកាស​ស្តី​ពី​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ ​បាន​សម្រាល​ដល់​ការភ័យខ្លាច​ជាច្រើន​ ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ​និង​ចិន​ដែល​កាន់តែ​អា​ក្រ​ក់​ទៅៗ​ ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងនោះ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​បន្ទាប់បន្សំ​ ​ដូចជា​ ​កាណាដា​ ​និង​ទីផ្សារ​កំពុង​រីកចម្រើន​នៅ​ទូទាំង​ពិភព​ ​ដែល​ផ្គត់ផ្គង់​ដល់​សេដ្ឋកិច្ច​យក្ស​ទាំងពីរ​៕​ ​(​the​ ​western​ ​producer​)​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here