ក្រសួងកំពុងពិនិត្យគម្រោងស្នើសុំអភិវឌ្ឍន៍និងដាក់ឱ្យដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធនានានៅឆ្នាំ២០២០

0

ដោយ​វុត្ថា
ភ្នំ​ពេញៈ​ ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ ​និង​កំពុង​ពិនិត្យ​លើ​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់ក្រោម​ជាតិ​ ​និង​ផែនការ​ថ្នាក់​ជាតិ​ដែល​បាន​ស្នើ​ឡើង​ពី​មន្ទីរ​សាធារណៈ​ការ​គ្រប់​ខេត្ត​ ​និង​ពីអ​គ្គ​នាយកដ្ឋាន​នី​មួយ​ៗ​ ​និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ដើម្បី​ដាក់​ជូន​ថ្នាក់ដឹកនាំ​ឯកភាព​ ​និង​សម្រេច​ទៅលើ​គម្រោង​អ​ទិ​ភាព​នៅក្នុង​ឆ្នាំ២០២០នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​គង់​ ​វិមាន​បានឱ្យ​ដឹង​ថ្ងៃទី​ ​៦​ ​ខែមករា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​តែងតែ​រៀបចំ​ធ្វើ​ផែនការ​លើក​គម្រោង​ ​និង​ថវិកា​ ​ដើម្បី​អភិវឌ្ឍន៍​ ​និង​ថែម​ទាំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​សម្រាប់​គម្រោង​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ ​និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ​ដែល​បាន​សាងសង់​រួចហើយ​ ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ច្រើន​នៅក្នុង​ឆ្នាំ​ ​២០២០នេះ​។​ ​លោក​ថា​ ​“​តាម​ផែនការ​សម្រាប់​ឆ្នាំ២០២០នេះ​ ​យើង​មាន​គម្រោង​សាងសង់​ផ្លូវ​ថ្មី​មួយចំនួន​ទៀត​ ​នឹង​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នូវ​ផ្លូវជាតិ​មួយចំនួន​ទៀត​ ​ដែល​បាន​សាងសង់​រួចរាល់​ជាស្ថាពរ​”​។​ ​លោក​បន្ត​ថា​ ​“​ ​ក្រសួង​កំពុង​ពិនិត្យមើល​លទ្ធភាព​ជាក់ស្តែង​ទៅលើ​ផ្លូវ​ដែល​បាន​រៀបចំ​រួចហើយ​ ​ដើម្បី​អញ្ជើញ​ថ្នាក់​ដឹក​ចូលរួម​សម្ពោធ​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​”​។​ ​

​យ៉ាងណាក៏ដោយ​ ​លោក​គង់​ ​វិមាន​ ​មិនបាន​បង្ហា​តួលេខ​នៃ​គម្រោង​ ​ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ ​និង​សម្ពោធ​បើក​រដ្ឋា​ននូវ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ​ ​ដោយ​ឱ្យ​រង​ចំា​ទទួល​ព័ត៌មាន​ពិស្តារ​ ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ឆ្នាំ២០២០​។​
​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ធ្លាប់​បាន​លើកឡើង​កាលពី​កន្លងមក​នេះ​ថា​ ​នៅដើម​ឆ្នាំ២០២០មាន​គម្រោង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ២១A​ ​និង​បើក​រដ្ឋា​ស្ថាបនា​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ ​នូវ​ផ្លូវជាតិ​លេខ២ព្រមទាំង​មាន​គ​ម្រោ​ង​ធំៗ​ជាច្រើន​ផ្សេងទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here