ផ្លូវជាតិលេខ៤៨ ដែលគ្រោងចំណាយថវិកាជាង៦៧ លានដុល្លានឹងត្រូវបើកការដ្ឋាននៅខែមេសាខាងមុខ

0

ដោយ​វុត្ថា

​កោះកុង​៖​ ​ដូច​ការ​គ្រោងទុក​ ផ្លូវជាតិ​លេខ៤៨​ ​ប្រវែង១៥០គីឡូម៉ែត្រ​ ​ពី​ផ្លូវបំបែក​ស្រែអំបិល​ ​ទៅ​ទីរួមខេត្ត​កោះកុង​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង៦៧​ ​លាន​ដុល្លា​អាមេរិក​ ​នឹង​ត្រូវ​បើ​ការដ្ឋាន​សាង​សង​នៅ​ខែមេសា​ខាងមុខនេះ​ ​ដោយ​លើក​កម្រិត​ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​ ​ទៅជា​ផ្លូវ​បេតុង​កៅស៊ូ​ ​AC​ ​និង​ពង្រីក​ទទឹង​ផ្លូវ​ពី១០ម៉ែត្រ​ ​មក១១ម៉ែត្រ​។


​លោក​សុខ​ ​សុទ្ធី​ ​អភិបាលរងខេត្ត​កោះកុង​ ​នៅក្នុង​ពិធី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ​សម្រាប់​ ​គម្រោង​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ៤៨​ ​នៅ​ព្រឹក​ថ្ងៃទី០៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​ឱ្យ​ដឹង​ថា​ ​ដោយ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ​ ​យើង​មានឱកាស​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋ​កិ​ច្ច​ដ៍​រឹងមាំ​ទៅ​ថ្ងៃ​អ​នា​គត់​ក្នុង​ការ​នាំ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅក្នុង​ឆ្នាំ២០៣០​ ​និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។​

​លោក​បន្ត​ថា​ ​រាជរដ្ឋាភិបាល​បាន​កំណត់​យ៉ាង​ច្បាស់​ក្នុង​ ​យុទ្ធសាស្ត្រ​ចតុកោណ​មាន​វិស័យ​អ​ទិ​ភាព​ទាំងបួន​គឺ​ ​ធនធានមនុស្ស​ ​ផ្លូវ​ ​ទឹក​ ​ភ្លើង​។​ ​ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍​ដែល​ជាស​សៃ​ឈាម​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ ​និង​វិស័យ​ដទៃទៀត​ ​រួមមាន​ ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដែល​ជា​កត្តា​ចំបង​នៃ​ខឿន​សេដ្ឋកិច្ច​ជាតិ​។​

​តាម​ការ​បង្ហាញ​របស់​ទីប្រឹក្សា​ក្រុមហ៊ុន​ឃី​ ​ខន​សាល់​ធេន​(​ខេម​បូ​ឌា​)​(​KCC​)​បាន​អោយ​ដឹង​ថា​ ​គម្រោង​កែ​លំ​អរ​ផ្លូវជាតិ​លេខ៤៨​ ​មាន​ប្រវែង១៥០គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ស្រែអំបិល​ ​មកដល់​ក្រុម​ខេមរភូមិន្ទ​ ​ដោយ​ពង្រីក​ផ្លូវ៤គន្លង​ ​ចំនួន៤កន្លែង​ ​សរុប​ប្រវែង២៥,១គីឡូម៉ែត្រ​ ​ក្រៅពី​នេះ​ជា​ផ្លូវ២គន្លង​ ​ដោយធ្វើ​ការ​កែសម្រួល​នូវ​ចំណុច​មួយចំនួន​ដែល​មិន​ត្រឹមត្រូវ​តាម​ស្តង់​ដា​ ​។​



​តាម​ការ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បាន​អោយ​ដឹង​ថា​ ​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែមេសា​ខាងមុខនេះ​ដោយ​ចំណាយ​រយៈពេល៣២ខែ​ ​គ្រោង​ចំណាយ​ថវិកា​ចំនួន​ជាង៦៧​ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​ដែល​ជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ​ ​ផ្លូវ​នេះ​ជាផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ានAH123ផង​ដែរ​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ធ្លាប់​បានឱ្យ​ដឹង​ថា​ ​តាម​ផែនការ​ ​ការស្ថាបនា​ផ្លូវជាតិ​លេខ៤៨នេះ​ ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ ​៧៥លាន​ដុល្លារ​ ​ដែល​ជា​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ​ ​៦៧លាន​ដុល្លារ​ ​និង​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ ​៨លាន​ដុល្លារ​ ​។​
​ ​
​ផ្លូវជាតិ​លេខ៤៨​ ​បច្ចុប្បន្ន​នេះ​ ​ត្រូវ​បាន​កែ​លម្អ​ជា​បណ្ដោះអាសន្ន​រួចរាល់​ហើយ​សម្រាប់​ទទួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​នា​ខែធ្នូ​ ​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here