ដោយ Propertyarea.asia
ភ្នំពេញៈ ប័ណ្ណពាណិជ្ជកម្ម គឺជាឧបករណ៍ទីផ្សារលុយមួយដ៏ចំណាស់បំផុត ដែលត្រូវបានបង្កើតឡើង ចាប់តាំងពីសតវត្សរ៍ទី១៨នៅសហរដ្ឋអាមេរិក។ តាមនិយមន័យរបស់វាប័ណ្ណពាណិជ្ជកម្ម គឺជាប័ណ្ណបំណុលរយៈពេលខ្លីនិងគ្មានការធានា និងចេញដោយក្រុមហ៊ុនល្បីៗ ដែលមានហិរញ្ញវត្ថុរឹងមាំ និងលទ្ធភាពសងបំណុលត្រលប់ទៅវិញមានអត្រាខ្ពស់។
ឧទាហរណ៍៖ មូលនិធិដែលប្រមូលតាមប័ណ្ណពាណិជ្ជកម្ម ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីរ៉ាប់រងដល់ចំណាយ ប្រតិបត្តិការបច្ចុប្បន្ន (Current transactions) ដូចជា ដើម្បីទិញសន្និធិ បង់ពន្ធ បើកប្រាក់បៀវត្សរ៍ឲ្យបុគ្គលិក ព្រមទាំងទូទាត់ដល់ចំណាយរយៈពេលខ្លីៗដទៃទៀត ជាជាងសម្រាប់ប្រតិបត្តិការមូលធន (Capital transactions) ដែលសំដៅដល់ការវិនិយោគក្នុងដំណើរការវែង។
-->
ឥណប្រតិទានរបស់ប័ណ្ណពាណិជ្ជកម្ម កម្រនឹងមានរយៈពេលច្រើនជាង២៧០ថ្ងៃ ណាស់ ហើយឧបករណ៍នេះ ជាធម្មតាត្រូវបានបញ្ចេញលក់នៅក្នុងអត្រាអប្បហារ ដោយឆ្លុះ បញ្ចាំងពីអត្រាការប្រាក់ទូទៅដែលមាននៅលើទីផ្សារ។
គុណសម្បត្តិធំបំផុតរបស់ប័ណ្ណ ពាណិជ្ជកម្មគឺថា វាមិនចាំបាច់ចុះបញ្ជីជាមួយនឹងគណៈកម្មការទីផ្សារមូលប័ត្រ (Securities and Exchange Commission) ដែលហៅកាត់ថា SEC ឲ្យតែឥណប្រតិទានមិនច្រើនជាង៩ខែ (២៧០ថ្ងៃ) ដែលបណ្តាលឲ្យវាទៅជាឧបករណ៍រៃអង្គាសហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព។
មូលនិធិដែលប្រមូលបាន ត្រូវបានអនុញ្ញាតិប្រើសម្រាប់តែទ្រព្យសកម្មប៉ុណ្ណោះ និងមិនត្រូវបានអនុញ្ញាតឲ្យប្រើសម្រាប់ទ្រព្យអកម្មឡើយ ដូចជាការសាងសង់រោងចក្រថ្មីជាដើម ដោយគ្មាន ការយល់ព្រមពី SEC៕ (ដកស្រង់ចេញពីសៀវភៅ រូបិយវត្ថុ និងធនាគារ)៕