ដោយ ប៊ី
ភ្នំពេញៈ ក្នុងរយៈពេល៣ខែជាប់គ្នា គិតចាប់ពីការដំឡើងពន្ធ១៥ភាគរយលើខោខូវប៊យ និងផលិតផលពាក់ព័ន្ធ ដែលនាំចូលអាមេរិកពីប្រទេសចិនចូលជាធរមាន ការនាំចេញរបស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំងគិត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៩ ខណៈពន្ធគយរបស់អាមេរិកលើទំនិញសម្លៀកបំពាក់ចិននេះ បានធ្វើឱ្យការនាំចេញរបស់កម្ពុជាកើនឡើង និងប្រទេសផ្គត់ផ្គង់សម្លៀកបំពាក់ផ្សេងកើនឡើងផងដែរ។

យោងតាមការិយាល័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់របស់ក្រសួងពាណិជ្ជកម្មរបស់អាមេរិក (OTEXA)បានឲ្យដឹងថា ក្នុងស្របពេលនេះ អ្នកផ្គត់ផ្គង់ចម្រុះពីប្រទេសវៀតណាម ប៉ាគីស្ថាន និងកម្ពុជា រហូតដល់អេហ្ស៊ីប ហ្ស៊កដានី និងនីការ៉ាហ្កាបានទទួលនូវការកើនឡើងជាលំដាប់នៅក្នុងឆ្នាំនេះ។
ការនាំចូលខោខូវប៊យរបស់អាមេរិក ពីប្រទេសចិនបានធ្លាក់ចុះ២៤,៣៥ ភាគរយ គិតជាទឹកប្រាក់ស្មើនឹង៦៥៩.៥១ លានដុល្លារសម្រាប់ឆ្នាំ២០១៩ គិតមកដល់ខែវិច្ឆិកា។ នេះបើយោងតាម OTEXA ។ នេះគឺជាការធ្លាក់ចុះនៃប្រភពមកពីប្រទេសចិន បន្ទាប់ពីការធ្លាក់ចុះ ២១,៩៧ ភាគរយត្រូវបានចុះផ្សាយក្នុងខែ តុលា ឆ្នាំ ២០១៩។
ចំណែកទីផ្សារនាំចូលអាមេរិករបស់ចិន បានធ្លាក់ចុះ២២,៥១ភាគរយ សម្រាប់ឆ្នាំនេះគិតត្រឹមខែ វិច្ឆិកាដែលធ្លាក់ចុះ១៩,៣៣ភាគរយ។ ប្រទេសចិនបានបាត់បង់កន្លែងផ្គត់ផ្គង់ធំបំផុតរបស់ខ្លួន ទៅដល់ប្រទេសម៉ិកស៊ិកកាលពីដើមឆ្នាំនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានកាត់ផ្តាច់ទៅជាផលិតកម្ម ដែលមានទិសដៅនៅអាមេរិករបស់ខ្លួន។
ការនាំចេញប្រចាំឆ្នាំរបស់ម៉ិកស៊ិកូ បានធ្លាក់ចុះ០,៦២ភាគរយ ស្មើនឹងតម្លៃ ៧៥៣,០៨ លានដុល្លារ។ ចំណែកទីផ្សាររបស់ប្រទេសនេះ បានធ្លាក់ចុះ០,៣៧ភាគរយក្នុងរយៈពេល១២ ខែមកនៅត្រឹម២១,៦៩ ភាគរយ។
អ្នកផ្គត់ផ្គង់លេខ៣ បង់ក្លាដេស បានឃើញការនាំចូលរបស់ខ្លួន ទៅកាន់អាមេរិកបានកើនឡើង១,៥ ភាគរយក្នុងរយៈពេលនេះស្មើនឹង៥៤៤,៣ លានដុល្លារ។ ចំណែកទីផ្សាររបស់ប្រទេសនេះ គឺកើនឡើងដល់១៥,៣២ ភាគរយ។

ក្រុមហ៊ុនផ្គត់ផ្គង់លំដាប់ទី៤ គឺប្រទេសវៀតណាម មើលឃើញការនាំចេញកើនឡើង ២២,៦១ ភាគរយស្មើនឹង៣៣៩,៩១ លានដុល្លារ។ ចំពេលមានការព្រួយបារម្ភអំពីសមត្ថភាពផលិតឈានមុខគេរបស់ប្រទេសនេះ ចំណែកទីផ្សារបានកើនឡើង២២,៧៣ ភាគរយជាមួយកំណើន៩.៥៨ ភាគរយបន្ថែម។
ប្រទេសផ្គត់ផ្គង់ធំៗទាំង១០ ដែលទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់រួមមាននីការ៉ាហ្កា ដោយការនាំចេញបានកើនឡើង១៩,៨៤ភាគរយ ស្មើនឹង១២០,៩៥ លានដុល្លារ។ ប្រទេសអេហ្ស៊ីបជាមួយ នឹងការនាំចូលកើនឡើង១៥.៣៧ ភាគរយស្មើនឹង ១៦១,៨៥លានដុល្លារ និងប្រទេសកម្ពុជាជាមួយនឹងការកើនឡើង៧,៧ភាគរយ ស្មើនឹង ១១៥,១៧លានដុល្លារ។
ក្រៅពីប្រទេសចិន និងម៉ិចស៊ិកូ ឥណ្ឌូណេស៊ីក៏បានបាត់បង់មូលដ្ឋានផងដែរ ដោយ
ការនាំចេញធ្លាក់ចុះ១៥.៥៩ ស្មើនឹង៦៥,៣០លានដុល្លារក្នុងរយៈពេលនេះ។
លោក Morris Goldfarb ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន G-III បានប្រាប់ក្រុមអ្នកវិភាគកាលពីខែមុនថា ក្រុមហ៊ុនកំពុងបង្កើនល្បឿន ការធ្វើពិពិធកម្មប្រកបដោយប្រសិទ្ធភាពនៃមូលដ្ឋានផលិតកម្មរបស់យើង”។
លោក Goldfarb មានប្រសាសន៍ថា “យើងប៉ាន់ស្មានថាផលិតកម្ម ដែលមានមូលដ្ឋាននៅប្រទេសចិនរបស់យើងមានប្រមាណ៥០ភាគរយ នៅចុងឆ្នាំសារពើពន្ធនេះពីជាង ៨០ភាគរយកាលពី៤ឆ្នាំមុន។ យើងក៏កំពុងបែងចែកបុគ្គលិក ដែលមានបទពិសោធន៍របស់យើង នៅក្នុងប្រទេសចិនទៅកាន់តំបន់ផ្សេងៗទៀតនៃពិភពលោក”៕







