ដោយ ប៊ី
ភ្នំពេញៈ អ្នកផលិតគ្រឿងសង្ហារឹមមួយចំនួន កំពុងតាមប្រមាញ់ប្រទេសកម្ពុជា និងបង់ក្លាដែសសម្រាប់សាងសង់រោងចក្រ ដោយកង្វះកម្មករនៅវៀតណាម ដែលជាអ្នកទទួលផលដ៏ធំធេង ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក ជាមួយប្រទេសចិន កំពុងតែកើនឡើងខ្លាំង។

លោកClarence Smith នាយកប្រតិបត្តិនៃក្រុមហ៊ុន Haverty Furniture Cos ដែលប្រើរោងចក្រនៅអាស៊ី ដើម្បីផលិតផលិតផលម៉ាករបស់ក្រុមហ៊ុនបានថ្លែងថា អត្រាការងារនៅប្រទេសវៀតណាមកំពុងកើនឡើង ហើយចំនួនកម្មករកំពុងខ្វះខាត។
លោកSmith បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា “ទោះបីអ្នកផ្គត់ផ្គង់អាស៊ីនៅតែបន្តរកប្រភពឈើជាច្រើន ដែលពួកគេប្រើពីតំបន់អាឡាបាសាន នៃអាមេរិកក៏ដោយ ក៏ការផលិតគ្រឿងសង្ហារឹម ឈើមិនវិលត្រឡប់មកអាមេរិកវិញទេ”។
ការនាំយកការងារផលិតកម្មត្រឡប់មកអាមេរិកវិញ គឺជាគោលដៅមួយរបស់រដ្ឋបាល Trump ក្នុងគោលដៅដាក់ពន្ធគយលើទំនិញផលិតនៅប្រទេសចិន។
អ្នកលក់រាយគ្រឿងសង្ហារឹម ដែលមានមូលដ្ឋាននៅអាត្លង់តា បានតតាំងនឹងការរំខានដល់ការផ្គត់ផ្គង់ ខ្សែសង្វាក់ផ្គត់ផ្គង់កាលពីឆ្នាំមុន ខណៈក្រុមហ៊ុនផលិតចាកចេញពីប្រទេសចិន ហើយបើកប្រតិបត្តិការនៅប្រទេសវៀតណាម។ អ្នកផ្គត់ផ្គង់ខ្លះឈប់ធ្វើជំនួញឱ្យក្រុមហ៊ុន Haverty ដែលបង្ខំឱ្យខ្លួនរកប្រភពថ្មីៗ ក្រៅពីវៀតណាម ហើយបណ្តាលឱ្យមានការខ្វះខាតរបស់របរមួយចំនួន នៅកន្លែងតាំងបង្ហាញប្រហែល១២០នៅអាមេរិក។

លោក Smith បានថ្លែងថា “ឥឡូវនេះការរំខានភាគច្រើន ស្ថិតនៅពីក្រោយពួកគេ ទោះបីដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិននឹងនៅតែរក្សាពន្ធ២៥ភាគរយ លើគ្រឿងសង្ហារឹមដែលផលិតនៅចិនក៏ដោយ”។លោកបន្តថា “ ក្រុមហ៊ុនHaverty នៅតែនាំចូលស្បែក និងគ្រឿងបន្លាស់ពីប្រទេសចិន ទោះបីជាខ្លួនលែងទទួលគ្រឿងសង្ហារឹមឈើពីប្រទេសចិនក៏ដោយ”។
លោកបានមានប្រសាសន៍ថា “ការផ្លាស់ប្តូរទីតាំងរោងចក្រនឹងមិនបញ្ចប់ទេ ពួកគេបានសាងសង់រោងចក្រនៅកម្ពុជារួចហើយ។ វាផ្លាស់ប្តូរ ដូចអ្វីដែលវាតែងតែបានផ្លាស់ប្តូរ”។
លោកSmith បានប្រៀបធៀបការផ្លាស់ប្តូរ ពីប្រទេសចិនទៅប្រទេសវៀតណាម និងទៅក្នុងបណ្តាប្រទេសអាស៊ី កំពុងអភិវឌ្ឍន៍ផ្សេងទៀត ទៅនឹងការផ្លាស់ប្តូរឧស្សាហកម្មគ្រឿងសង្ហារឹមរបស់អាមេរិកទៅរដ្ឋ North Carolina ពីរដ្ឋ Michigan កាលពីមួយសតវត្សរ៍មុន។ ឧស្សាហកម្មគ្រឿងសង្ហារឹម ដែលត្រូវបានគេមើលឃើញថា មានការលេចចេញជាថ្មីនៅរដ្ឋNorth Carolina ប៉ុន្តែលោកSmithបាននិយាយថា វាមានតម្លៃទាបសម្រាប់រោងចក្រនៅអាស៊ី ក្នុងការធ្វើគ្រឿងសង្ហារឹមឈើពីឈើ ដែលប្រមូលបាននៅក្នុងរដ្ឋ Carolinas ជាជាងឱ្យក្រុមហ៊ុនផលិតផលិតផដូចគ្នានៅអាមេរិក៕ (The Nation)៕







