ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតារយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងបើកសម្ពោធឱ្យដំណើរការ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន២ ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការជាមួយកូរ៉េ គ្រោងបើសម្ពោធដាក់ឱ្យដំណើរនៅក្នុងឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និដឹកជញ្ជូនបានឱ្យដឹងថា គម្រោងទាំងពីរនេះ ត្រៀមសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេខាងមុខដ៏ខ្លីនេះ។
ទី១ គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១
ផ្លូវជាតិលេខ២១ លាតសន្ធឹងពីក្រុងតាខ្មៅបន្តទៅព្រំដែនជ្រៃធំ ជាប់ប្រទេសវៀតណាម បានបើកការដ្ឋានជួសជុល សាងសង់ និងពង្រីកថែមទៀត នៅព្រឹកថ្ងៃទី២៨ ខែមីនា ក្រោមអធីបតីភាព សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោមការចំណាយប្រាក់៦១,៦លានដុល្លារអាមេរិក ។
គំរោងចំណាយថវិកាកសាងជួសជុលផ្លូវជាតិលេខ២១នេះ ជាកម្ចីឥណទានរបស់ប្រទេសកូរ៉េខាងត្បូង តម្លៃ៥២,៥៤លានដុល្លារ បូករួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៩,០៦លានដុល្លារ ។ គម្រោងនេះត្រួតពិនិត្យ ដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co. Ltd. និងសាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshine E&C C0, Ltd.។

ផ្លូវជាតិលេខ២១ ជាផ្លូវជាតិមួយដែលមានចម្ងាយជិតជាងគេ ក្នុងដំណើរពីភ្នំពេញទៅប្រទេសវៀតណាម ។ ផ្លូវនេះកន្លងមកមានលក្ខណៈតូចចង្អៀត មានទទឹងប្រវែងតែ ៧ម៉ែត្រប៉ុណ្ណោះ ជាហេតុនាំឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍ ក្នុងស្ថានភាពដែលកម្ពុជាកំពុងវិវត្តន៍ក្នុងរបត់អាស៊ាន ដែលតម្រូវឱ្យមានការធ្វើគមនាគមន៍ត ភ្ជាប់រវាងប្រទេសទាំង១០នៅអាស៊ាន។
ទី២ គម្រោងស្តារឡើងវិញផ្លូវជាលេខ២១ ក្រាលកៅស៊ូ ជំហ៊ានទី២ប្រវែង ៨,៦០ មគីឡូម៉ែត្រ (ចាប់ពីគីឡូ៥៥- ផ្លូវបំបែកជ្រៃធំ) មកដល់ពេលនេះសម្រេចបាន១០០ %។
ផ្លូវជាតិលេខ២១ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការតភ្ជាប់សសៃឈាមសេដ្ឋកិច្ច និងក្នុងការ ទំនាក់ទំនងផ្លាស់ប្តូរទំនិញជាមួយប្រទេសវៀតណាម។ ការស្តារឡើងវិញនូវផ្លូវនេះ ដោយសារកន្លងមកផ្លូវនេះ មានសភាពទ្រុឌទ្រោម ទាំងផ្លូវក៏មានជង្ហុកគ្រហីងគ្រហូង រីឯស្ពានវិញចាស់បាក់ទ្រុមទ្រោមអស់ជាច្រើនកន្លែង៕







