ក្រុមហ៊ុនជាង៩០០ត្រៀមបង្ហាញវត្តមាននៅកម្ពុជាក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​កម្ពុជា​កំពុង​ត្រៀមខ្លួន​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០២១​ ​(​ATF2021​)​ ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ប្រធានបទ​ ​“​អាស៊ាន​៖​ ​សហគមន៍​សន្តិភាព​ ​និង​អនាគត​តែមួយ​”​ ​ក្រោម​ការចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ ​ជា​អ្នកលក់​ប្រមាណ​ជាង៤៥០និង​ក្រុមហ៊ុន​ទិញ​ជាង៤៥០​ ​មក​ពី​ជុំវិញ​ពិភពលោក​ ​ព្រមទាំង​អ្នកសារព័ត៌មាន​ប្រមាណ១០០នាក់​ផ្សេងទៀត​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​ឆ្នាំ២០២១​ ​(​ASEAN​ ​Tourism​ ​Forum​-​ATF​ ​2021​)​ ​លើក​ទី៤០នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២៣​ ​ខែមករា​ ​ឆ្នាំ២០២១​ ​ក្រោម​ប្រធានបទ​ ​«​អាស៊ាន​៖​ ​សហគមន៍​សន្តិភាព​ ​និង​អនាគត​តែមួយ​(​ASEAN​-​A​ ​Community​ ​of​ ​Peace​ ​and​ ​Shared​ ​Future​)​»​។​

​ក្រសួងទេសចរណ៍​បាន​បន្ត​ថា​ ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០២១​ ​មាន​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ ​ដូចជា​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ ​(​ASEAN​ ​Tourism​ ​Ministers​ ​Meetings​)​ ​កិច្ចប្រជុំ​ស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន​ ​(​ASEAN​ ​NTOS​ ​Meetings​)​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ព្រមទាំង​កិច្ចប្រជុំ​ផ្នែកឯកជន​ ​(​ASEANTA​ ​Meetings​)​ ​សិក្ខាសាលា​នានា​និង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​(​TRAVEX​ ​)​។​

​ការ​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុង​អាស៊ាន​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៩ដល់​ថ្ងៃទី២១​ ​ខែមករា​ ​ឆ្នាំ២០២១​ ​និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់​ ​(​Sellers​)​ ​ប្រមាណ​ជាង៤៥០ក្រុមហ៊ុន​ ​ក្រុមហ៊ុន​ជា​អ្នកទិញ​ ​(​Buyers​)​ ​ប្រមាណ៤៥០ក្រុមហ៊ុន​ ​និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ១០០នាក់​ ​មក​ពី​ជុំវិញ​ពិភពលោក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here