ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនCNOOC Gas Power Group Co., Ltd ក្នុងប្រទេសចិន និងក្រុមហ៊ុនCambodian Natural Gas Co., Ltdក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០បានដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ(LNG)ចំនួន៥ធុង ដែលបានចេញដំណើរពីកំពង់ផែភាគខាងជើងនៃប្រទេសចិន បានមកដល់កំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជា ។

បើតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាឲ្យដឹងថានេះជាលើកដំបូងដែលប្រទេសចិនបាននាំចេញឧស្ម័នធម្មជាតិមកកាន់ប្រទេសកម្ពុជាយ៉ាងជោគជ័យ ។
ស្ថានទូតចិនបន្តថាស្ថិតនៅក្រោមការដឹកនាំនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោលនយោបាយ“ខ្សែក្រវាត់ និងផ្លូវ”ត្រូវបានកសាងកាន់តែស៊ីជម្រៅ និងជោគជ័យដោយចិន និងកម្ពុជា។
ក្រុមហ៊ុន CNOOC Gas Power Group Co., Ltdបានចាប់យកឱកាសថ្មីនៃ“ការចេញទៅក្រៅប្រទេស” ក៏បានសម្រេចនូវគម្រោងយុទ្ធសាស្ត្រក្នុងអាស៊ីអាគ្នេយ៍ ឯក្រុមហ៊ុនCambodian Natural Gas Co., Ltdបានសម្រេចនូវកិច្ចការដែលបានត្រៀមក្នុងដំណាក់កាលនៃការរក្សាទុក ការដឹកជញ្ជូន និងការលក់ជាដើម ដោយផ្អែកលើសមត្ថភាពជំនាញនៃក្រុមហ៊ុន CNOOC Gas Power Group Co., Ltd។
ភាគីទាំងពីរក៏បានចាប់ដៃគ្នាសម្រេចបាននូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ(LNG)លើកដំបូងក្នុងប្រទេសកម្ពុជា បានចូលរួមបំពេញចន្លោះទីផ្សារថាមពលក្នុងកម្ពុជា នឹងជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជា៕









