ដោយ Donald Lee
ភ្នំពេញៈ យោងតាមការព្យាករណ៍បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅអូទ្រីសលីអាចនឹងធ្វើឱ្យប្រទេសនេះខាតបង់ទឹកប្រាក់ចំនួន៣,៥ ពាន់លានដុល្លារ និងស្មើនឹង១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ធនាគារ Westpac Bank ដែលមានមូលដ្ឋាននៅអូស្រា្តលី បានព្យាករណ៍ពីការខូចខាត ដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ចាប់ពីចុងឆ្នាំមុន ដែលធ្វើឱ្យមានការខាតបង់នៅជុំវិញផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស១ភាគរយ ដោយសារការខូចខាតដល់វិស័យកសិកម្ម និងទេសចរណ៍។
ការព្យាករណ៍របស់ធនាគារបានបញ្ជាក់ថា “សកម្មភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមានប្រហែល១ភាគរយ នៃសេដ្ឋកិច្ចអូស្ត្រាលី និងប៉ះពាល់លើកសិកម្ម និងទេសចរណ៍”។
ការព្យាករណ៍បានឱ្យដឹងថា “សេចក្តីថ្លែងការណ៍ដំបូងបានបង្ហាញថា ផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ នឹងប៉ះពាល់ដល់សកម្មភាពទេសចរណ៍ក្នុងស្រុក ជាមួយនឹងការរំខានសក្តានុពលពីការបំពុលផ្សែងដែលប៉ះពាល់ដល់ទីក្រុងធំៗ”។
ភ្លើងឆេះព្រៃបានចាប់ផ្តើមនៅឆ្នាំ២០១៩ ហើយជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយ ដែលធ្លាប់មានបទពិសោធន៍នៅក្នុងប្រទេសអូស្ត្រាលី។ មនុស្សជាង៤០ម៉ឺននាក់ត្រូវបានអគ្គិភ័យលេបត្របាក់មនុស្ស១៧០នាក់ និងបំផ្លាញផ្ទះចំនួន២,០២៩ ។

ភ្លើងឆេះព្រៃនេះបានកើតឡើងនៅពេលមិនល្អ សម្រាប់ប្រទេសអូស្រ្តាលីដោយសារអត្រាកំណើនផលិតផលសរុបក្នុងស្រុក បានធ្លាក់ចុះជាមួយល្បឿនយឺត បំផុតចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០០៩។ រដ្ឋាភិបាលបានកែប្រែការព្យាករណ៍កំនើនផលិតផលសរុបក្នុងស្រុករបស់ខ្លួន មកនៅត្រឹមកំនើន២,១ភាគរយនៅឆ្នាំ ២០២០។
កំណើនផលិតផលសរុបក្នុងស្រុក បានធ្លាក់ចុះមកនៅត្រឹម១,៤ភាគរយ កាលពីឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិអូស្ត្រាលី។ អត្រានេះបានធ្វើឱ្យសេដ្ឋវិទូនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើល ជាពិសេសលទ្ធផលខែ មិថុនា ដែលបង្ហាញពីកំណើនត្រឹមតែ០,៥ភាគរយ ហើយនិយាយអំពីវិបត្តិសេដ្ឋកិច្ច ដែលគ្របដណ្តប់លើចំណងជើងព័ត៌មានសេដ្ឋកិច្ចអូស្ត្រាលីនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០១៩។
លើសពីនេះទៀត ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញផងដែរថា អ្នកប្រើប្រាស់នៅអូស្រ្តាលី បានចំណាយតិចជាមួយនឹងការលក់រាយ ដោយមានការធ្លាក់ចុះ០,១ភាគរយ ការលក់រថយន្តបានធ្លាក់ចុះ៧ភាគរយ និងសំណង់ផ្ទះធ្លាក់ចុះ០,៥ ភាគរយ៕







